សេកទំនើង ៥ ក្បាល ត្រូវបុគ្គលិកសួនសត្វចាប់បំបែកជើងគ្នា ក្រោយផ្តុំក្បាលជេរភ្ញៀវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​សេក​ចំនួន ៥ ក្បាល ត្រូវ​បាន​ខាង​សួន​សត្វ​ចាប់​បំបែក​ចេញ​ពី​គ្នា ក្រោយ​នាំ​គ្នា​រៀន​ពាក្យ​ជេរ​មុខ​ភ្ញៀវ ក្នុង​សួន​សត្វ Lincolnshire ប្រទេស​អង់គ្លេស ។ សត្វ​សេក​ទាំង ៥ នោះ​បាន​ឈ្មោះ Billy, Eric, Tyson, Jade និង Elsie ត្រូវ​បាន​យក​មក​កាន់​សួន​សត្វ​ខាង​លើ​នេះ កាល​ពី​ខែ​សីហា ឆ្នាំ ២០២០ កន្លង​ទៅ ។ ក្រោយ​មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពួកវា​ក៏​ចាប់​ផ្ដើម​នាំ​គ្នា​រៀន​ចេះ​ជេរ​តៗ​គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Steve Nichols នាយក​ប្រតិបត្តិ​ប្រចាំ​សួន​សត្វ​មួយ​នេះ បាន​និយាយ​ថា «ពួកយើង​បាន​ចាប់​អារម្មណ៍​លើ​ពួកវា​ភ្លាមៗ ។ តាម​ពិត​ទៅ​ពួកយើង​ស៊ាំ​នឹង​សត្វ​សេក​ដែល​ចេះ​ជេរ​ទៅ​ហើយ ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​ពួកវា​ចេះ​ជេរ​ម្ដង​ទាំង ៥ ក្បាល​បែប​នេះ​ឡើយ » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​សេក​ដ៏​ចចេចចចូច​ទាំង ៥ ក្បាល​នេះ បច្ចុប្បន្ន​ត្រូវ​បាន​ខាង​សួន​សត្វ បំបែក​ទៅ​ដាក់​កន្លែង​ផ្សេង​គ្នា ដើម្បី​កុំ​ឲ្យ​វា​អាច​បង្រៀន​ពាក្យ​មិន​ល្អ​ទាំង​នោះ​ទៅ​សេក​ដទៃ​ទៀត ។ លោក Nichols បាន​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ដែល​មក​ទស្សនា មិន​មាន​នរណា​ម្នាក់​រអ៊ូ​ពី​ពួកវា​ឡើយ ប៉ុន្តែ​ការ​បំបែក​វា​ចេញ​ពី​គ្នា​នេះ គឺ​ដើម្បី​ការពារ​ចំពោះ​ភ្ញៀវ​ក្មេងៗ​ដែល​មក​ទស្សនា កុំ​ឲ្យ​ស្ដាប់​ឮពាក្យ​មិន​សមរម្យ​ទាំង​នោះ ៕

ប្រភព៖ Dailymail

Leave a Reply