សោកស្តាយណាស់! ដើមខែថ្មីភ្លាម រ៉េត សូហ្សាណា ត្រូវបាត់បង់ជីវិតលោកតាជាទីស្រឡាញ់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះតារាចម្រៀងកំពុងលេចធ្លោ រ៉េត ស៊ូហ្សាណា កំពុងជួបទុក្ខធំដោយសារលោកតាជាទីគោរពស្រឡាញ់របស់នាងបានលាចាកចោលនាង និង គ្រួសារដោយគ្មានថ្ងៃវិលត្រលប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់លោកតាជាទីស្រឡាញ់របស់តារាចម្រៀង រ៉េត ស៊ូហ្សាណា ក៏ទទួលបានការចូលរួមសោកស្តាយ និង រំលែកទុក្ខពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ក្នុងនោះមានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តឱ្យនាងឱ្យរឹងមាំថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងវ័យក្មេងរូបនេះ មិនទាន់បញ្ជាក់លម្អិតថាលោកតារបស់នាងមានអាយុប៉ុន្មាន និង ស្លាប់ដោយសារអ្វីឡើយ ។ រ៉េត ស៊ូហ្សាណា គឺជាតារាចម្រៀងវ័យក្មេងដែលកំពុងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ ហើយក្រៅពីតារាចម្រៀង នាងក្តោបបានការថតស្ប៉តពាណិជ្ជកម្មជាច្រើនក្នុងតម្លៃខ្លួនខ្ពស់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយនេះគេកត់សម្គាល់ឃើញប្រជាប្រិយភាពរបស់ រ៉េត ស៊ូហ្សាណា កាន់តែហក់ឡើងមួយកម្រិតទៀត បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ បានងាកមកចាប់ដៃគូជាមួយកូនប្រុសរបស់លោក ព្រាប សុវត្ថិ ៕

Leave a Reply