បាត់មុខពីសិល្បៈយូរឆ្នាំហើយ លោក ហេង ប៊ុនលាភ នៅតែស្រស់សង្ហារ និងមានក្តីសុខ ក្នុងជីវិតបែបសាមញ្ញៗជាមួយគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាព និងស្រស់សង្ហារ អំឡុងឆ្នាំ២០០០ ក្នុងរឿង “កូនពស់កេងកង” លោក ហេង ប៊ុនលាភ បានក្លាយជាតារាសម្តែងមួយរូបឋិតនៅក្នុងចិត្តពុកម៉ែបងប្អូន និងអ្នកគាំទ្រយ៉ាងច្រើនកុះករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយលោក ក៏ជាតារាសម្តែងម្នាក់ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ពិសេសគឺនៅក្នុងខ្សែភាពយន្តខ្មែរផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើយើងងាកមកមើលពីជីវិតសាមញ្ញៗ ក្រោយពីលោកបានផ្អាកការសម្តែងមួយរយៈពេលមកកន្លងមក បានធ្វើឲ្យបងប្អូនជាច្រើន នឹករលឹក រូបលោកជាខ្លាំង។ យ៉ាងណាមិញ បន្ទាប់ពីផ្អាកពីការងារសិល្បៈមក លោកបានប្រើជីវិតយ៉ាងសាមញ្ញ និងមានសុភមង្គល ព្រមជាមួយនឹងជីវិតសាងគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ លោក ហេង ប៊ុនលាភ ក៏មានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការ និងមានមុខជំនួញផ្ទាល់ខ្លួន ក្រៅពីការងារទាំងអស់នេះហើយ លោកក៏មានដី និងចំការថែមទៀតផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយការរស់នៅប្រចាំថ្ងៃរបស់លោកវិញ គឺសាមញ្ញៗ អ្វីដែលសំខាន់ គេតែងសង្កេតឃើញថា លោកពិតជាក្តីសុខខ្លាំងណាស់ ទោះបីជាលោកបានចាកឆ្ងាយពីរង្វង់សិល្បៈមែន៕

Leave a Reply