ក្រោយ​ធ្លាក់​ដំណឹង​លោក​Tho Meet​ទៅ​ហង្ស​មាស ស្រាប់តែ​ថ្ងៃនេះ Galaxy​ប្រកាស​ អ្នក​និពន្ធ​បទភ្លេង​«ជូនម៉ែ១លាន» មក​Galaxy វិញ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​ព័ត៌មាន​ជាច្រើន ​បាន​ចុះផ្សាយ​ជុំវិញ​ការ​បែក​ធ្លាយ​ដំណឹង​របស់​លោក​Tho Meet​ជា​អ្នកនិពន្ធ​ម្នាក់​នៅ​Galaxy Navatra ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​ហង្ស​មាស​។ ប៉ុន្តែ​ត្រូវបាន​សាមីខ្លួន​បដិសេធ​ថា​ខ្លួន​អត់​ដឹង​អី​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្ងៃនេះ សម្រាប់តែ​ផលិតកម្ម​Galaxy Navatra​បានប្រកាស​ដំណឹង ជុំវិញ​អ្នកនិពន្ធ​ម្នាក់ បានសម្រេច​ចិត្ត​ចូលមក​កាន់​Galaxy Navatra​វិញ ធ្វើ​ឲ្យ​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះទេ ស្របពេល​លោក​ព្រាប សុវត្ថិ ក៏​ទើបនឹង​ចូល​ផលិតកម្ម​នេះ បាន​ប្រមាណ​១​ខែ​លើស​តិចតួច​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតកម្ម​Galaxy Navatra​នៅមុននេះ​បន្តិច បាន​បង្ហោះ​រូបភាព​លោក​យឹម តា​ស្រង់ ជាមួយ​អ្នកនិពន្ធ​បទ​ភ្លេង​ម្នាក់ អម​ដោយ សារ​បែបនេះ​ថា «​នរណា​ខ្លះ​ស្គាល់​អ្នកនិពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ឈិ​ត តេង​រិ​ទ្ធ​? តើ​គាត់​មាន​ស្នាដៃ​និពន្ធ​ល្បី​បទ​អ្វីខ្លះ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ​ជួប​គាត់​ជា​លើក​ទី​២​ផែនការ​៥​ឆ្នាំ សង្ឃឹមថា​ការ​សម្រេចចិត្ត​ជាថ្មី​រប​ស់​គាត់​នា​ម៉ោង​នេះ នាទី​នេះ សម្រាប់​ឆ្នាំ​2021 ជា​ការ​ត្រឹមត្រូវ​ដោយ​ការ​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​អ្នកមាន​ស្នាដៃ និង​មាន​កាដូរ​ដ៏​ស​កិ្ក​សម​ពី Galaxy Navatra លើក​តម្លៃ​អ្នកភ្លេង​ដែលមាន​ស្នាដៃ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោក ឈិ​ត តេង​រិ​ទ្ធ ទើបតែ និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​ក្នុង​បទ​ចម្រៀង​ដ៏​ល្បី​នា​ឱកាស​បុណ្យ​ភ្ជុំ ឲ្យ​លោក​ខេមរៈ​សិរីមន្ត មាន​ចំណងជើង​ថា «​ជូន​ម៉ែ​មួយ​លាន​ខែ​ភ្ជុំ​»​ប៉ុណ្ណោះ​។ ប៉ុន្តែ​ថ្ងៃនេះ ស្រាប់តែ​ត្រូវ​ផលិតកម្ម Galaxy Navatra​ប្រកាស​ថា ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​តែម្ដង៕

Leave a Reply