លោកតាធាក់ស៊ីក្លូ ៣០ នាក់ រំភើបស្ទើរទឹកភ្នែកបានជិះជណ្ដើរយន្ត ហូបប៊ូហ្វេ លើកដំបូងក្នុងឆាកជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផែនដីតែមួយ ប៉ុន្តែខុសគ្នារវាងអ្នកមាន និង អ្នកក្រ ជាក់ស្តែងក្រុមលោកតាៗ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ បានជិះជណ្ដើរយន្តជាលើកដំបូង ក្នុងឆាកជីវិតជីវិតរបស់ពួកគាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា ៣០ នាក់បានបង្ហាញក្ដីរំភើបរីករាយរកថាមិនត្រូវ ដែលបានចូលផ្សារទំនើប ហូបអាហារឆ្ងាញ់ៗ ដែលកន្លងមកលោកតាធ្លាប់តែធាក់ស៊ីក្លូហាលខ្យល់ហាលភ្លៀង និងហូបចុកមិនគ្រប់គ្រាន់ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការបង្ហោះរូបភាព និងវីដីអូមួយចំនួនពីគណីយហ្វេសឈ្មោះ Long Arich ដែលជាសប្បុរសជនបាននាំលោកតាទាំង ៣០ នាក់ចូលផ្សារទំនើបនោះ បានបងហោះវីដីអូ លោកតាៗ ដែលជាអ្នកធាក់ស៊ីក្លូ ដែលមើលទៅពួកគាត់ ហាក់បីដូចជាមានអារម្មណ៍ប្លែក និងរីករាយជាពន់ពេក ដែលបានមកស្គាល់ផ្សារទំនើប និងបានជិះជនដើរយន្តជាលើកដំបូងក្នុងឆាកជីវិតរបស់គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាម្នាក់ក្នុងចំណោម លោកតាផ្សេងទៀត បាននិយាយទាំងភ័យ និងប្លែកក្នុងចិត្តថា នេះជាលើកទីមួយហើយ ដែលគាត់បានជិះជណ្តើរយន្ត ហើយគាត់ក៏មានអារម្មណ៍ភ័យដែរ ពេលបានជិះវាដំបូង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណីយហ្វេសប៊ុកដដែលបានឱ្យដឹងថា ក្រុមលោកតាៗអ្នកធាក់ស៊ីក្លូនោះមានគ្នាចំនួន ៣០ នាក់ ដោយពួកគាត់ត្រូវបានបានបងប្រុស ជាម្ចាស់គណីយហ្វេសខាងលើ នាំមកពួកគាត់មកញាំអាហារប៉ូហ្វេជុំគ្នានៅផ្សារទំនើប ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply