អាឡឺម៉ង់បោះមេហៅអាមេរិក បូកគីឡូអឺរ៉ុបទប់ ស​ ង្គ្រា​ មត្រជាក់ថ្មីជាមួយយក្សចិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៊ែរឡាំង ៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នា ប្រឈ មមុខនឹងសង្គ្រា ម ត្រជាក់ថ្មីមួយ ជាមួយប្រទេសចិន ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសកាលពីថ្មីៗនេះថា ចិនគ្មានបំណងធ្វើសង្រ្គា ម ត្រជាក់ ជាមួយប្រទេសណាមួយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់ ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។ លោក ភីធើ បេយើ (Peter Beyer) ជាអ្នកសម្របសម្រួល របស់រដ្ឋាភិបាលអាលឺ្លម៉ង់ សម្រាប់ទំនាក់ទំនងជាអាមេរិក និងកាណាដា បានធ្វើការកត់សម្គាល់ដូចខាងលើប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក Beyer សង្រ្គា ម ត្រជាក់ថ្មីមួយរវា ងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមឡើងហើយ ដូច្នេះអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នា ទោះបីជានរណានឹងក្លាយជាប្រធានាធិបតីថ្មីនៅអាមេរិក នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះក៏ដោយ ដ្បិតភាគីទាំងពីរមានប្រយោជន៍រួម ច្រើនជាងការខ្វែ ងគំនិតគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទន្ទឹមគ្នានេះ លោក Beyer ក៏បានទទួលស្គាល់ផងដែរថា ទំនាក់ទំនងរវាងអាមេរិក និងអាល្លឺម៉ង់អាចនឹងប្រសើរឡើង ប្រសិនបើលោក ចូ បៃ ដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ អ្នកសម្របសម្រួលរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំហ៊ាននិយាយថា បើសិនជាលោក ចូ បៃដិន ឈ្នះឆ្នោតនោះអ្វីៗនឹងប្រសើរឡើងវិញ ហើយវាគឺជាការចាប់ផ្ដើមឡើងវិញនូវសករាជមាស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ទោះជាភាពចម្រូ ង ចម្រាសមិនអាចលុ បបំបា ត់ ចោលទាំងស្រុង តែនៅក្រោមរដ្ឋបាលលោក បៃដិន ទំនាក់ទំនងអន្តរអាត្លង់ទិក នឹងមានគួរឱ្យពេញចិត្តឡើងវិញ»។ គួរបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ជិតបួនឆ្នាំមកនេះ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានកើតមានភាពតាន តឹ ងនឹងគ្នាជាច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះរួមទាំងមានសំណុំរឿងអ៉ីរ៉ង់, វិស័យពាណិជ្ជកម្ម និងអង្គការ NATO ដែលលោក ត្រាំ ផ្ទាល់បានចោ ទថា ទីក្រុងប៊ែរឡាំងមិនបានបង្កើនកញ្ចប់ថវិកាការពារជាតិតាមការស្នើសុំ ដែលជាហេតុនាំឱ្យលោក ត្រាំ ប្រកាសកាត់បន្ថយ កង ទ័ពអាមេរិកចេញពីអាល្លឺម៉ង់ចំនួន ៩,៥០០នាក់ ដែលធ្វើឲ្យចំនួនទ័ពអាមេរិកនៅអាល្លឺម៉ង់ ធ្លាក់មកនៅត្រឹម ២៥,០០០នាក់៕

Leave a Reply