អាមេនី-អាហ្សែបែហ្សង់ច្បាំ ងគ្នា តួកគីលូកដៃ! ដោយបញ្ជូនទាហាន៤០០០នាក់ទៅបូកកម្លាំងអាហ្សែបែហ្សង់ ប្រយុទ្ធនិងអាមេនី…២ទល់១ អាមេនីស៊ូ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួកគី៖ ប្រទេសតួកគី នាពេលថ្មីៗនេះ បានបញ្ជូនកងកម្លាំងប្រយុទ្ធប្រមាណ ៤.០០០នាក់ ចេញពីប្រទេសស៊ីរីភាគខាងជើង ទៅឲ្យប្រទេសអាហ្សែបែហ្សង់ ស្របពេលមានការប្រយុទ្ធគ្នា ជុំវិញបញ្ហាតំបន់ Nagorno-Karabakh។ នេះបើតាមសារព័ត៌មានស្រង់សម្តីឯកអគ្គរដ្ឋទូតអាមេនី ប្រចាំនៅប្រទេសរុស្ស៊ី មកចុះផ្សាយនាថ្ងៃចន្ទនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី (RIA)បានចេញសេចក្តីរាយការណ៍មួយ ដោយបានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតរូបនោះ បានមានប្រសាសន៍ប្រាប់ថា កងកម្លាំងប្រយុទ្ធទាំងនោះ បានចូលរួមក្នុងការប្រយុទ្ធគ្នា នៅតំបន់ Nagorno-Karabakh ដែលជាតំបន់មួយ ស្ថិតនៅខាងក្នុងប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែគ្រប់គ្រង ដោយជនជាតិភាគតិចអាមេនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបថា កងកម្លាំងរបស់ប្រទេសអាមេនី និងប្រទេសអាហ្សែបែហ្សង់ បានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា សម្រាប់ថ្ងៃទីពីរ នៅថ្ងៃចន្ទនេះ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដោយភាគីទាំងពីរចោទដាក់គ្នាទៅវិញទៅមកថា បានប្រើប្រាស់កាំភ្លើងធំធុនធ្ងន់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply