ស្ដាយណាស់! ដើមឈើអាយុចំណាស់ៗ ជិត ១០០ ដើមបាក់រលំគ្រាំងៗនៅតំបន់អង្គរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់ក្នុងរដូវវស្សាឆ្នាំនេះបានចំនួន ៩៨ ដើមហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឲ្យសោភ័ណភាពបានប្រសើរឡើងវិញនៅក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការកាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់ក្នុងរដូវវស្សាឆ្នាំនេះបានចំនួន ៩៨ ដើម ដែលដើមឈើទាំងនោះមានមុខកាត់ពី ១០ ស.ម ដល់ ៧០ ស.ម និងស្ថិតនៅតាមទីតាំងផ្សេងៗគ្នាដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមផ្លូវវង់ធំ ចំនួន ១១ ដើម រួមមាន ដើមសិរមាន់ ដើមក្រាយ ដើមត្រសេក ដើមស្លាក្រពុល ដើមខ្ចាស់ ដើមក្រឡាញ់ ដើមជម្ពូ និងដើមត្រាច ។ ក្នុងបរិវេណអង្គរធំ ចំនួន ២៤ ដើម រួមមាន ដើមពភ្លា ដើមច័នទំពាំង ដើមស្លែង ដើមកំពីងរាជ ដើមអង្កាញ់ ដើមសង្កែ ដើមឈើទាល ដើមស្នាយ និងដើមស្រឡៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅបរិវេណប្រាសាទព្រះខ័ន ចំនួន ៤ ដើម រួមមាន ដើមឈើទាល ដើមខ្នារ និងដើមមៀនព្រៃ ។ –នៅបរិវេណប្រាសាទភ្នំបាខែង ចំនួន ៤ ដើម រួមមាន ដើមក្រឡាញ់ ដើមត្រមែង ដើមសិរមាន់ និងដើមស្លែង ។ តំបន់រលួស ចំនួន ៧ ដើម រួមមាន ដើមឈើទាល ដើមស្តៅ ដើមអំពិល ដើមកន្ទ្រៀក និងដើមស្វាយចន្ទី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅបរិវេណប្រាសាទអង្គរវត្ត និងតំបន់ជុំវិញ ចំនួន ១៣ ដើម រួមមាន ដើមក្រឡាញ់ ដើមស្នាយ ដើមគ ដើមក្ងោក ដើមក្រឡាញ់ ដើមត្រសេក ដើមឈើទាល ដើមរំដួល ដើមស្នូល ដើមចាមរី និងដើមសង្កែ ។ នៅខាងលិចប្រាសាទតានៃ និងប្រាសាទតាកែវ ចំនួន ២ ដើម រួមមាន ដើមត្រសេក និងដើមឈើទាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅបរិវេណប្រាសាទបន្ទាយប្រី និងប្រាសាទប្រី ចំនួន ៤ ដើម រួមមាន ដើមអាកាស្យា ដើមចំបក់ និងដើមក្របៅ ។ ខាងត្បូងប្រាសាទប្រែរូបមាន ដើមសង្កែចំនួន ១ ដើម។ នៅបរិវេណស្រះស្រង់ ប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្ម ចំនួន ១៣ ដើម រួមមាន ដើមកន្ធុំថេត ដើមពង្រ ដើមឈើទាល ដើមត្រយឹង ដើមបង្កូវដំរី ដើមស្តៅ ដើមស្វាយគគីត ដើមពពូល ដើមអង្កោលដើមសង្កែ និងដើមពភ្លា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រាសាទវត្តអធ្វារមាន ដើមដូនកាយចំនួន ១ ដើម ។ នៅប្រាសាទនាគព័ន្ធ ចំនួន ២ ដើម រួមមាន ដើមគ្រញូង និងដើមដោះក្របី ។ តាមបណ្តោយផ្លូវហ្សាដឺហ្គោល ដល់ស្ពានអង្គរ និងប្រាសាទក្រវ៉ាន់ ចំនួន ៥ ដើម រួមមាន ដើមខ្នារ ដើមពោធិ៍ ដើមថ្កូវ ដើមស្នូល និងដើមពង្រ ។ ប្រភព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន 

Leave a Reply