នោះៗ! បែកធ្លាយរូបថត ឱក សុគន្ធកញ្ញា កាលពី២០ឆ្នាំមុន ធ្វើឲ្យមហាជនបើកភ្នែកធំៗ ហើយលាត់មាត់សរសើរថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស ហើយបានក្លាយខ្លួនទៅជាប្អូនថ្លៃរបស់ថៅកែផលិតកម្មរស្មីហង្សមាស លោក អ៊ឹង សុខលី ដែលល្បីថា មានជាប់ពាក់ព័ន្ធនឹងតារាស្រីល្បីៗច្រើននាក់កាលពីអតីតនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែពេលនេះជីវិតប្តីប្រពន្ធមួយគូរនេះកាន់តែមានក្ដីសុខ និងសុភមង្គល ក្នុងគ្រួសារ ក្រោយឆ្លងកាត់ជីវិតរៀបការ ព្រមទាំងទទួលបាន កូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ ដែលជាភាពកក់ក្ដៅ និងចំណងស្នេហ៍ដ៏រឹងមាំនៅក្នុងគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក លោក សុខ សំអាត បានធ្វើឲ្យមហាជនជាច្រើន បើកភ្នែកធំៗ និងលាត់មុខគ្រប់ៗគ្នា ខណៈដែររូបលោកបាន បង្ហោះនូវរូបភាពពីអតីតកាលរបស់តារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពីមុនរូបលោកជាកាន់កាមេរ៉ាហើយបានប្រទះឃើញរូបថតពីអតីតកាលរបស់សិល្បករ សិល្បការិនីល្បីៗជាច្រើន។ លោក សុខ សំអាត បាននិយាយថា “ថ្ងៃនេះរើថតតុឃើញរូបថតទាំងនេះក៏បង្ហោះទៅគ្រាន់មើលលេង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកថតជើងចាស់ បញ្ជាក់ថា លោកបញ្ចេញរូបភាពនេះ គ្រាន់ជាការរំលឹកអនុស្សាវរីយ។ នៅក្នុងរូបភាពច្រើនជាសន្លឹកនោះ គេឃើញមាន ឱក សុគន្ធកញ្ញា ស៊ឹម សូលីកា កែវ ពេជ្រពិសី និង នឿន ចាន់ធឿន ជាដើម បូករួមជាមួយតារាប្រុសៗជាច្រើននាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចគួរចាប់អារម្មណ៍ គឺរូបរាងតារាប្រុសស្រីកម្ពុជាទាំងនោះ ដែលខ្លះមានរូបរាងខុសប្លែកខ្លាំងនឹងពេលបច្ចុប្បន្ន ពិសេសគឺប្អូនថ្លៃថៅកែហង្សមាសតែម្ដង។ នោះគឺរូបថតអនុស្សាវរីយ ដែលសិល្បករ សិល្បការិនីទាំងអស់ចូលរួមថតរឿង “ប្ដីល្អ”៕

Leave a Reply