សមាគម​សិល្បករ​ខ្មែរ សម្ដែង​ការសោកស្ដាយ ដែល​ប៉ូលិស​កសាង​សំណុំរឿង​កូន​នាយ​ក្ដិ​ប មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ លោក​ហេង ឡុង ក្នុងនាម​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ប៉ូលិស​ កសាង​សំណុំរឿង​កូន​នាយ​ក្ដិ​ប ដែល​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ​នា​ព្រឹក​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ហេង ឡុង បានបញ្ជាក់​ដូច្នេះ​ថា ថ្ងៃទី​២៨ ខែតុលា ឆ្នាំ ២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​លោក លី សុខ​លេង ជា​ចៅក្រម​ជំនុំជម្រះ នឹងធ្វើ​ការប្រកាស​សាលក្រម ករណី​គ្រោះ ថ្នាក់ ​ចរាចរណ៍ ដែលមាន​ក្រុមគ្រួសារ​នាយ ក្តិ​ប ជាដើម​បណ្តឹង (​ជនរងគ្រោះ ចឹក ចាន់​ក្តី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ទៀត​ថា ក្នុងនាម​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ក្នុងនាម​សមាគម​សិល្បករ​ខ្មែរ​ផ្ទាល់ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​តុលាការ ដែល​បាន​យកចិត្តទុកដាក់​ករណី​ក្រុម​គ្រួសារ​នាយ ក្តិ​ប ខ្ញុំបាទ​សង្ឃឹមថា យុត្តិធម៌ នឹងមាន​សម្រាប់​គ្រួសារ​ជនរងគ្រោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ លោក​ហេង ឡុង បាន​សម្ដែង​ការ​សោកស្ដាយ​ថា «​ខ្ញុំ​មានការ​សោកស្ដាយ​ដែល​ទទួល​ដំណឹង​ថា ប៉ូលិស​កសាង​សំណុំរឿង​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​សវនាការ អំពី​អ្វី​ដែល​ខ្លួន​សរសេរ ចំណែក​ឯ​ជន​បង្ក​នៅ​មាន​សេរីភាព​នៅឡើយ​ រីឯ​សំណង​ទៀតសោត ក៏​មិន​ទាន់​បាន​ដោះស្រាយ​គ្នា​នៅឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ហេង ឡុង បានបញ្ជាក់​ជា​ចុងក្រោយ ក្នុង​សំណេរ​នេះ​ថា «សមាគម នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុក​ចំពោះ​ករណីនេះ និង​ស្នើ​សូម​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានាថា ជនរងគ្រោះ នឹង​ទទួលបាន​សំណង​តាមច្បាប់ ព្រោះ​ក្រុមគ្រួសារ​នាយ ក្តិ​ប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុង​ជួប​ការលំបាក​ផ្នែក​ជីវភាព​ណាស់ រីឯ​នាយ ក្តិ​ប ទៀតសោត​ក៏​កំពុងមាន​ជំងឺ ចំណែកឯ​កង់​បី​ឥណ្ឌា ដែល​រងគ្រោះ​ទៀត ក៏​ជា​កង់​បី​ដែល​បង់​រំលស់ ហើយ​បច្ចុប្បន្ន​នេះ​ខូចខាត​អស់​ទៅហើយ​។ អរគុណ​សន្តិភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កូនប្រុស​របស់​នាយ​ក្ដិ​ប ឈ្មោះ​ចឹក ចាន់​ក្តី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត កាលពី​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​វត្ត​ខ្ទរ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះ​ជា​កូន​ទី​៣​របស់​នាយ​ក្ដិប ហើយ​នៅ​ពេល​នោះ នាយ​ក្ដិ​ប បាន​ស្រែកយំ​ក្បែរ​សព​កូន​បណ្ដូលចិត្ត ​ព្រម​ទាំង​ដាស់​ឲ្យ​កូន​ងើប​វិញ ខ្លួន​សុខចិត្ត​ប្ដូរជីវិត​ដើម្បី​ឲ្យ​កូន​រស់ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន បាន​បង្ហាញ​ក្ដី​អាសូរ​ពន់ពេក និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នាយ​ក្ដិ​ប​ផងដែរ៕

Leave a Reply