ដូចគេនិយាយថាមនុស្សកុំឲ្យមើលងាយមនុស្ស! អ៊ុំស្រី២នាក់ មកហាងពេជ្រលោកស្រី ទ្រី ដាណា មានពាក់ក្រម៉ា ហើយ​ស្លៀក​សារ៉ុង បែប​ជា​អ្នក​ស្រុក​ស្រែ​ចម្ការ តែបានធ្វើឲ្យលោកស្រី លាន់ម៉ាត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ ថៅកែពេជ្រ ទ្រី ដាណា បានប្រតិកម្មចំពោះអ្នករិះគន់មួយចំនួន ថាហាងពេជ្ររបស់លោកស្រី គឺភាគច្រើនអ្នកស្រែមកទិញ ដោយលោកស្រីតបវិញឡើងចុកៗ ដោយលើកឡើងថា មនុស្សកុំមើលងាយមនុស្ស រាល់ថ្ងៃញុំាបាយអ្នកស្រែតើហេ ហើយកុំមើលមនុស្សតែសម្បកក្រៅ អ្នកស្រែពេលខ្លះអាចមានជាអ្នករិះគន់គេផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែកមុននេះបន្តិច យោងតាមហ្វេសបុកផេចហាងពេជ្ររបស់ លោកស្រី ទ្រី ដាណា បានចែករំលែកមួយថា: ព្រឹក​មិញ ចូល​មក​ហាង​ភ្លាម ខ្ញុំ​ចាប់​អារម្មណ៍​អ៊ំ​ស្រី ២​នាក់ ​មើល​មាស​ពេជ្រ ​គាត់​ប្រហែល​ឡើង​មក​ពី​ខេត្ត មាន​ក្រម៉ា​ជាប់​ខ្លួន ហើយ​ស្លៀក​សារ៉ុង បែប​ជា​អ្នក​ស្រុក​ស្រែ​ចម្ការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិក​ខ្ញុំ​សួរ​នាំ​គាត់​ត្រូវ​ការ​ចង់​មើល​អី ក៏​យក​ឱ្យ​គាត់​មើល​តាម​ចិត្ត ហើយ​ក៏​មិន​ដឹង​ថា​គាត់​ទិញ ឬ​អត់​ដែរ តែ​តាម​ធម្មតា​ខ្ញុំ​ប្រាប់​ឱ្យ​បុគ្គលិក​ទទួល​ស្វាគមន៍​គ្រប់​គ្នា​ទាំង​អស់ ទោះ​មក​មើល​ក៏​ទទួល​រាក់​ទាក់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​សួរ​នាំ​គាត់ គាត់​មើល​អស់​​ចិត្ត​ហើយ ស្រាប់​តែ​គាត់​ទិញ​ម្នាក់ ២ ៣​ម៉ូដ ឱ្យ​ជា​លុយ​ដុល្លារ​សុទ្ធ​ម្នាក់​ជាង ៣​ពាន់​ដុល្លារ។ គាត់​ប្រាប់​ថា​មក​គ្នា ៣នាក់ ហើយ​បើ​គិត​ទៅ គាត់​ទិញ​៣នាក់​នេះ ជាង​មួយ​ម៉ឺន​ដុល្លារ។ ហ្នឹង​អ្នក​ស្រែ ឱ្យ​លុយ​ដុល្លារ​ទាំង​ខ្ទាស់​ចឹង​ហ្មង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សុំ​គាត់​ថត គាត់​ថា​ថត​បាន តែ​កុំ​បង្ហោះ ខ្លាច​គេ​ថា​គាត់​មាន​លុយ​ច្រើន ខ្មាស​គេ ចឹង​មិន​ហ៊ាន​បង្ហាញ​មុខ​គាត់​ទេ តាម​សំណូម​ពរ 😂😂😂 កុំ​វាយ​តម្លៃ​មនុស្ស​តែ​សម្បក​ក្រៅ ឬ​សាច់​ឈាម​ថា​ស្រែៗ ព្រោះ​យើង​មិន​ដឹង​ថា​មនុស្ស​ម្នាក់ៗ មាន​អ្វី​ខ្លះ​នៅ​ក្នុង​ខ្លួន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រែ​ខ្លះ គាត់​មាន​ដី​រាប់​សិប​ហិកតា សរុប​ជា​លុយ អាច​ទិញ​ឡាន ​តម្លៃ​ដល់ ៥ម៉ឺន​ដុល្លារ​ជិះ តែ​គាត់​ពេញ​ចិត្ត​នឹង​ជីវិត​បែប​សាមញ្ញ រស់នៅ​ដោយ​មិន​ជំពាក់​គេ មិន​ខ្វះ​ហូប​ចុក។ តែ​អ្នក​ខ្លះ ជិះ​ឡាន​តម្លៃ ២​ម៉ឺន​ដុល្លារ តែ​ជំពាក់​គេ​ឆ្វេង​ស្ដាំ រអ៊ូ​ថា​ខ្វះ​មុខ ខ្វះ​ក្រោយ។

Leave a Reply