មិនមែនមួយថ្ងៃគឺមួយជីវិត! រយៈពេល៣១ឆ្នាំ ជីវិតប្ដីប្រពន្ធ តារាកំប្លែង គ្រត នៅតែផ្អែមល្ហែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖​ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង គ្រត នៅតែមានការគាំទ្រ និងទទួលបានការគោរស្រលាញ់ពីហ្វេនៗជាច្រើន ជាមួយនឹងវោហាស័ព្ទ ពាក្យសម្ដីចាក់ទឹកមិនលិច ដែលតែងតែផ្ដល់ជាសំណើច និងភាពរីករាយជូនទៅដល់ទស្សនិកជន ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើងាកមកមើកពីជីវិតឯកជន តារាកំប្លែងរូបនេះវិញ ឃើញថា ពិតជាមានក្ដីសុខ និងសុភមង្គលយ៉ាងខ្លាំង ដែលមានការរស់នៅយ៉ាងចុះស​ម្រុងជាមួយនឹងស្វាមី និងកូនៗ យ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង គ្រត ក៏បានបង្ហោះរូបភាព ២ សន្លឹក ដែលជារូបភាពកាលពីច្រើនឆ្នាំមុន រវាងនាងនិងស្វាមី និងរូបភាពនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង បើកបង្ហាញពីជីវិតប្ដីប្រពន្ធដ៏ស្មោះស្ម័គ្រ ដែលបានរួមរស់ ឆ្លងកាត់ឧបសគ្គជាច្រើន អស់រយៈពេល ៣១ ឆ្នាំ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ អ្នកនាង គ្រត បានសរសេរថា៖ ១៩៨៩​-២០២០​ សរុប​ ៣១ឆ្នាំ​ហើយ​ ដែល​កាន់​ដៃ​គ្នា​មក​ដល់​ពេល​នេះ។ បន្ទាប់ពីបានឃើញ ពីជីវិតប្ដីប្រពន្ធដ៏មានសុភមង្គល បែបនេះហើយ ក៏មានហ្វេនៗជាច្រើន ចូលរួមសម្ដែងក្ដីត្រេកអរ និងជូនពរឲ្យ អ្នកនាង និងស្វាមី កាន់តែមានក្ដីសុខខ្លាំងឡើង និងនៅតែកាន់តែដៃគ្នាបែបនេះ រហូតទៅ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply