ក្តៅៗ! រដ្ឋមួយក្នុងសហរដ្ឋអាមេរិកបានប្រកាសអាសន្ន បន្ទាប់ពីរកឃើញមេរោគស៊ីខួរក្បាល នៅក្នុងប្រភពទឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាមេរិក៖ អ្នករស់នៅក្នុងទីក្រុងចំនួនប្រាំបីត្រូវបានគេជូនដំណឹងថា មេរោគមួលអាមីបដែលស៊ីខួរក្បាលត្រូវបានគេរកឃើញ នៅកន្លែងផ្គត់ផ្គង់ទឹកភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ ដែលនាំឲ្យទីក្រុងមួយក្នុងចំណោមទីក្រុងនានា ចេញសេចក្ដីប្រកាសអំពីគ្រោះមហន្តរាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការគុណភាពបរិស្ថាននៃរដ្ឋតិចសាស់បានចេញសេចក្ដីណែនាំស្ដីពីទឹក ដល់ប្រជាជន ដែលផ្គត់ផ្គង់ដោយអាជ្ញាធរទឹក Brazosport Water Authority បានព្រមានអតិថិជនកុំឲ្យប្រើប្រាស់ទឹក ដោយសាតែវត្តមានរបស់ Naegleria fowleri ដែលជាមេរោគមួលអាមីបស៊ីខួរក្បាល ត្រូវបានគេរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ នៅល្ងាចថ្ងៃសុក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានឲ្យដឹងថា មេរោគមួលអាមីបស៊ីខួរក្បាលត្រូវបានគេរកឃើញជាទូទៅ នៅក្នុងដី បឹង ទន្លេ និងតំបន់ទឹកពុះ។ វាក៏អាចត្រូវបានគេរកឃើញនៅក្នុងអាងទឹក ដែលមិនមានការថែរក្សា ឬមិនមានអនាម័យ និងនៅក្នុងទឹកក្ដៅឧណ្ឌៗចេញពីរោងចក្រឧស្សាហកម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីណែនាំអំពីការមិនគួរប្រើប្រាស់ទឹក ត្រូវបានប្រកាសសម្រាប់ទីក្រុង Lake Jackson, Freeport, Angleton, Brazoria, Richwood, Oyster Creek, Clute and Rosenberg, និង Texas។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីណែនាំក៏បានបញ្ជាក់ដែរថា គណៈកម្មការរដ្ឋតិចសាស់លើគុណភាពបរិស្ថាន តាមការណែនាំរបស់ការិយាល័យអភិបាល កំពុងធ្វើការជាមួយអាជ្ញាធរទឹក Brazosport Water Authority ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត៕ ប្រភព khmerload

Leave a Reply