ផ្ទុះ​ការ​វែកញែក​ពេញ​ហ្វេសប៊ុក​ ក្រោយពី​​តារា​ចម្រៀង​ ឌី​ណែ​ត ក្លាយ​ជា​ម្ចាស់​ពាន​l Am a singer Cambodia(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត តារា​ចម្រៀង​អាជីប វី ឌី​ណែ​ត បាន​ក្លាយ​ជា​ម្ចាស់​ពាន l Am a singer Cambodia​ហើយ ក្រោយពី​ឆ្លងកាត់​ការ​បោះឆ្នោត​ទាំង​៣​ដំណាក់កាល ហើយ​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ។ ប៉ុន្តែ​ក៏​មាន​មតិ​ស្រប​ និង​មតិ​ផ្ទុយ​ ជុំវិញ​លទ្ធផល​នេះ​ ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​l Am a singer Cambodia​ បាន​បង្ហោះ​សារ​នៅ​មុននេះ​បន្តិច ភ្ជាប់​ជាមួយ​ភាគរយ​លទ្ធផល​ដូច្នេះ​ថា «​នេះ​ជា​លទ្ធផល​សរុប​ទាំងបី​ដំណាក់កាល (​ស្មើ​300%) សម្រាប់​ជុំ​ផ្តាច់ព្រ័ត្រ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​រូបភាព​ខាងលើ​ឃើញថា ក្នុងចំណោម​តារាចម្រៀង​អាជីព​ទាំង​៧​រូបនោះ កញ្ញា​តាក់​ម៉ា ទទួលបាន​ចំនួន​៥៩.០២​ភាគរយ​, សំ សុវណ្ណ​រ៉ា​ក់ ទទួលបាន​ចំនួន​១៥.៥៣​ភាគរយ​, ឈី​ន រតនៈ ទទួលបាន​ចំនួន​៦៩.៥៤​ភាគរយ​, ប៉ាច គីម​មួយ ទទួលបាន​ចំនួន​២០.៨៥​ភាគរយ​, គង់ ចំរើន ទទួលបាន​ចំនួន​៩.៣៨​ភាគរយ​, វី ឌី​ណែ​ត ទទួលបាន​ចំនួន​រហូតដល់​៩២.២៥​ភាគរយ , ឃុន វុត្ថា​៣៣.៤៣​ភាគរយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​ វី ឌី​ណេ​ត នេះ បើ​មើល​នៅ​លើ​ខំ​មិន​ក្រោម​ការ​ផុស​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក l Am a singer Cambodia​ឃើញថា មាន​មតិ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរសាទរ និង​មួយចំនួនទៀត មិន​អបអរសាទរ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​មិន​ពេញចិត្ត​នោះ បានលើកឡើង​ដូច្នេះ​ថា «​ជឿ អត់​បងប្អូន​ជឿ​អត់​? មិន​សក្ដិ​សម​ទាល់តែសោះ អ្នក​គាំទ្រ​បង ឈី​ន រតនៈ ច្រើនណាស់ តែ​ហេតុអ្វី​ក៏​មិនមែនជា​គាត់ ទៅវិញ សុំ​ខ្លាច​ហើយ​!»​។ «​ហេតុអ្វី​មិនមែនជា​បងស្រី ឈិន រត​នៈ តែ​មិន​អី​ទេ​ស៊ូៗ​រដូវ​កាល​ទី​3​ជារ​បស់បង​ហើយ​»​។ «​មិនគួរ​អោយ​ជឿ​ទេ​រត​នៈ​មិនមែន​69.54%​ទេ​»​។ «​លទ្ធផល​ចេញ​មក​ដូច​ហួសហេតុ​ពេក​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​ពេញចិត្ត ចំពោះ​លទ្ធផល​នេះ បាន​លើកឡើងថា «​ពេញចិត្ត​សមត្ថភាព​គាត់​ គាត់​ច្រៀង​ពីរោះ​ហើយ​បត់បែន​បានល្អ ត្រូវ​គ្រប់​តង់ អរគុណ​ដែល​ក្ដី​ស្រមៃ​គាត់​បាន​ជោគជ័យ​ក្លាយជា​កាពិ​ត​»​។ «​ពិតជា​សក្ដិសម​ណាស់ ​ដែល​គាត់​បានទទួល​ពាន​មួយ​នេះ​ ព្រោះ​សំឡេង​គាត់​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​»​។ «​ខ្ញុំ​ពេញចិត្ត​នូវ​លទ្ធផល​ជោគជ័យ​របស់គាត់ គាត់​ធ្វើ​បានល្អ គាត់​ជា​តារាចម្រៀង​មួយ​ដែល​មិន​ឆ្នើម​ដូច​តារា​ដទៃ គាត់​ជាម​នុស្ស​រួសរាយ​ស្គាល់​គាត់​នៅក្រៅ​បានដឹង Vy DyNeth HM»​។ «​សម​នឹង​បាន​ទាំង​សំឡេង​ទាំង​ស្រែក​ទាំង​សម្តែង​គ្រប់​ស្តាយ​វី​ឌី​ណែ​ត​ ធ្វើ​បានល្អ​ពិត ​ត្រូវ​រើស​អ្នក​សំឡេង​ដែល​បត់បែនច្រើន​​​ទម្រង់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មើលឃើញថា​មានមតិ​ខ្លះ​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចេញមក​វែកញែក ឆ្លើយតប​យ៉ាង​វែង​អន្លាយ​ថា «​ហេតុអ្វី​មិន​ពេញចិត្ត​នូវ​លទ្ធផល​ ដែល​ចេញ​មក​ហើយ​?​ហេតុអ្វី​សមត្ថភាព​ផ្តោត​លើ​តែ​ម្នាក់​?​ និយាយ​រួម​ទៅ​សមត្ថភាព​ទេពកោសល្យ​របស់​ពួកគាត់​មាន​រៀងខ្លួន​ហេតុអ្វី​នៅតែ​មិន​អស់​ចិត្តនឹង​ជោគជ័យ​របស់​គេ​?»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​ថា «សមត្ថភាព​មិន​មែនមាន​តិច​ឯណា​!​ ភាគរយ​នៃ​ការបោះឆ្នោត​ក៏​មិន​ស្ថិតស្ថេរ​ដែរ អ្នក​បោះ​លើ​ការ​មើល​ពី​សមត្ថភាព អ្នកខ្លះ​បោះ​ដោយ​ការ​ស្រលាញ់ លក្ខណៈ​ជា​ហ្វេ​ន​ស្រលាញ់​ស្ទើរ​លេប ហេតុអ្វី​មិន​ព្រម​ទទួលយក​?​មិន​ចិត្ត​ឬ​មិន​ពេញចិត្ត​វា​ជា​រឿង​របស់​អ្នក វា​មិន​ន​ង​ក្នុងចំណោម​៧​រូប អ្នក​ស្រលាញ់​ចូលចិត្ត​អស់នោះ​ទេ​!​ បើ​អ្នក​មិន​ពេញចិត្ត​ឬ​ទើស​គេ​កន្លែង​ណាមួយ​ដោយ​ការ​ស្អប់ សូមកុំ​ខំប្រឹង​អី​ព្រោះ​វា​គ្មាន​ន័យ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​បន្ត​ថា «រយៈពេល​កន្លងមកនេះ​គេ​ប្រលង​ក៏​មិនមែន​ប្រើពេល​តិច​ដែរ​គឺ​ប្រើពេល​យូរ តស៊ូ​ជាមួយ​គ្រូភ្លេង​យ៉ាង​សស្រាក់សស្រាំ សួរថា​ពួកគាត់​លំបាក​ទេ​ ទម្រាំ​តែ​ កែ​ភ្នែក ច្រៀង​ត្រូវ​ទម្រង់​ទៅតាម​ចង្វាក់ភ្លេង​!​អ្នកទស្សនា​មើលទៅ​ហាក់បីដូចជា​ងាយស្រួល​ណាស់​តែបើ​អោយទៅ​អនុវត្តន៍​ដូច​ពួកគាត់​អ្នកខ្លះ​ធ្វើ​មិនបាន​ផង ឈប់​បាន​ឈប់​ទៅ​បើ​មិន​ពេញចិត្ត​កុំ​ខ​មិន​ទើស​ជេរ​គេ​អី​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply