តៃវ៉ាន់ មិនប្រកាសឯករាជ្យ ដោយសាតែ​ បញ្ជៀសសង្រ្គា ម ជាមួយចិន និងមិនទុកចិត្ត សហរដ្ឋអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានជ័យ ជម្នះភ្លូកទឹកភ្លូកដី ដោយជា ប់ ឆ្នោតប្រធានាធិបតីតៃវ៉ាន់សាជាថ្មី សម្រាប់អណត្តិ ទី២របស់ខ្លួន កាលពីខែមករាកន្លងទៅ លោកស្រី Tsai Ing-wen បានបង្ហាញ គោលជំហរយ៉ាងតឹងរ៉ឹងមិនទទួលស្គាល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ចិន និងថែមទាំងប្រកាសដែរថាតៃវ៉ាន់ មិនចាំបា ច់ ប្រកាសឯករាជ្យអ្វីនោះទេ ព្រោះតៃវ៉ាន់ គឺជារដ្ឋឯករាជ្យមួយបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងបែបនេះរបស់លោកស្រី Tsai អាចមកពីលោកស្រីចង់ បញ្ជៀសសង្រ្គា ម ជាមួយចិន និងមិនទុកចិត្ត សហរដ្ឋអាមេរិក បើទោះជាអ្នកជំនា ញ ជាច្រើនយល់ថាអាមេរិកនឹង ធ្វើអន្តរាគ មន៍យោធាជួយតៃវ៉ាន់ ពីការវា យ ប្រ ហារ របស់ចិនក៏ដោយ។ បើសង្រ្គាម ផ្ទុះ ឡើង នោះតៃវ៉ាន់ អាចនឹង ត្រូវខ្ទេ ច ខ្ទាំ ហើយ រដ្ឋបាលលោកស្រី ក៏មិនជឿទុកចិត្ត១០០ភាគរយ លើអាមេរិកនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពមិនច្បាស់លាស់ និងមិនទុកចិត្តនេះ បានបន្សល់ទុកពី ប្រវត្តិសាស្ត្រដ៏ជូរ ច ត់ ជាមួយអាមេរិក កាលពី អតីតកាល។ នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានផ្ដា ច់ ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ឬចិនដីគោក ដើម្បីរួមដៃគ្នាប្រឆាំ ង នឹងឥទ្ធិពល អតីតសហភាពសូវៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្នុងឆ្នាំដដែល សហរដ្ឋអាមេរិក បានបង្កើតច្បា ប់ ទំនាក់ទំនងតៃវ៉ាន់ (The Taiwan Relations Act) ដោយរក្សាទំនាក់ទំនងមិនផ្លូវការ និងអនុញ្ញាតឱ្យខ្លួនល ក់ អាវុធឱ្យកោះតៃវ៉ាន់ ទុកការពារខ្លួន។ ក៏ប៉ុន្តែច្បាប់នេះ មិនបានចែងឱ្យច្បា ស់ៗថាសហរដ្ឋអាមេរិក នឹង ធ្វើអន្តរាគមន៍ យោធាចូលជួយតៃវ៉ាន់ ក្នុងករណីសង្រ្គា ម ជាមួយចិន ផ្ទុះឡើងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែសំខាន់ទៅទៀត ទោះជាតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការក៏មិនប្រាកដថានឹងទទួលបានជោគជ័យនោះដែរ។ ជាធម្មតា ដើម្បីប្រកាសឯករាជ្យ រដ្ឋមួយ ត្រូវមានរដ្ឋាភិបាល, ប្រជាជន,ទឹកដី និងទំនាក់ទំនងការទូត ឬការទទួលស្គាល់ពី អន្តរជាតិ ៕

Leave a Reply