រុស្ស៊ីហាត់សមកងទ័ពកាន់តែខ្លាំ ងឡេីង ចំពេលមានការប៉ះទ​ង្គិ​ ចជាមួយអាមេរិក និងអង្គការណាតូ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរជាតិ ៖ ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថា ទោះបីជាការអំពាវនាវរបស់ទីក្រុងម៉ូស្គូឲ្យពិភាក្សាអំពីការប៉ះទង្គិ​ ចគ្នាជាមួយសហរដ្ឋអាមេរិក និងប្លុកណាតូរបស់ខ្លួនបានបរាជ័យក៏ដោយ ក៏ប្រទេសរុស្ស៊ីនឹងបណ្ដុះបណ្ដាលកងទ័ពដើម្បីធ្វើឲ្យប្រាកដថាឧប្ប ត្តិហេតុដែនអាកាសទាំងនេះមិនផុតពី កណ្ដាប់ដៃ ខ្លួនឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Valery Gerasimov ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ីបានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT ថា កងកម្លាំ ង ប្រដា ប់ អាវុ ធរបស់ប្រទេសរុស្ស៊ីបានចុះបញ្ជីយន្តហោះ ចម្បាំ ងណាតូជិត ៣០ គ្រឿងនៅជិតនឹងព្រំដែនរបស់យើងកាលពីខែមុន ។ លោកឧត្តមសេនីយ៍ Gerasimov បានបង្ហាញថា រឿងរ៉ាវដែលទាក់ទងនឹងយន្ដហោះ ឈ្ល ប យកការណ៍នេះបានកើតឡើងនៅលើសមុទ្រខ្មៅ និងសមុទ្របាល់ទិក មហាសមុទ្រអាក់ទិក និងនៅភាគខាងកើតនៃប្រទេសរុស្ស៊ី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុងម៉ូស្គូបានព្យាយាមដោយមិន ខ្លា ចនឿយហត់ដើម្បីលើកឡើងពីបញ្ហានៃការ ប៉ះទង្គិ ចគ្នានៅលើអាកាស និងនៅសមុទ្រជាមួយនឹង យោធាកំពូលរបស់អាមេរិក និងណាតូដោយស្នើឲ្យពួកគេធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងបច្ចុប្បន្នស្តីពីការការពារសកម្មភាពយោធាដែលមានគ្រោះថ្នា ក់ ។ លោក Gerasimov បានបញ្ជាក់ថា “រឿងនោះគឺថាយើងមានកិច្ចព្រមព្រៀងបែបនេះរួចហើយ យើងបានចុះហត្ថលេខាលើវា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាព័ត៌មានលំអិតមួយចំនួនដូចជាការចូលជិតចន្លោះ ចម្ងាយសុវត្ថិភាពសម្រាប់យន្ដហោះ និងកប៉ាល់ និងនីតិវិធីប្រតិបត្តិការត្រូវបានគេមិនយកចិត្តទុកដាក់ ហើយការខិតខំដើម្បីកា ត់ បន្ថយភាពតានតឹងត្រូវបានគេមើលរំលង” ។ លោកបន្តថា “គ្មាននរណាម្នាក់ផ្តល់ចម្លើយដល់យើងទេ ។ ដូច្នេះយើងអាចឃើញថា មេបញ្ជាការយោធាអាមេរិក និងណាតូមិនអីទេជាមួយស្ថានភាពនេះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងទ័ពអាកាសរុស្ស៊ីបានដាក់ពង្រាយយន្តហោះ ចម្បាំ ងយ៉ាងហោចណាស់ពីរដងនៅដើមខែនេះដើម្បីស្ទា ក់ចា ប់ យន្តហោះចម្បាំ ងរបស់ណាតូដែលខិតជិតដល់ដែនអាកាសរបស់ប្រទេសរុស្ស៊ី ។ លើកទីមួយនៅលើសមុទ្របាល់ទិក យន្តហោះចម្បាំង Su-27 Flanker បានដេ ញតាមយន្ដហោះ ឈ្ល បយកការណ៍កងទ័ពអាកាស RC-125 របស់អាមេរិក និងនាវាចម្បាំ ងស៊ុយអែតដែលត្រូវបានធ្វើឡើង សម្រាប់ បេស កកម្ម ដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយលើកទៀត យន្តហោះទម្លា ក់គ្រា ប់បែ ក B-52 ដែលមានសមត្ថភាពផ្ទុក គ្រា ប់នុយក្លេ អ៊ែរចំនួន ៣ គ្រឿងបានបង្កឲ្យមានការប្រកាសអា សន្នដ៏សំខាន់មួយនៅក្នុងតំបន់សមុទ្រខ្មៅដែលយោធារុស្ស៊ីបានឆ្លើយតបដោយបញ្ជូនយន្តហោះ Su-27 ចំនួន ៤ គ្រឿង និង Su-30 ចំនួន ៤ គ្រឿង ។ លោក Gerasimov បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីគឺមិនអីទេជាមួយនឹងអ្វីដែលកំពុងកើតឡើង ។ យើងមិនចង់ឲ្យមានឧប្ប ត្តិហេតុណាមួយដែលអាចឈានដល់ជ ម្លោះ យោ ធាទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះហើយជាមូលហេតុដែលអាកាសយានិក និងនាវិកនាវារបស់យើងត្រូវបានបណ្ដុះបណ្ដាលឡើងវិញនៅក្នុងសកម្មភាពរបស់ពួកគេ ហើយគោរពតាមកិច្ចព្រមព្រៀងស្របច្បា ប់ អន្តរជាតិទាំងអស់ ។ លោកឧត្តមសេនីយ៍បានបង្ហើបឲ្យដឹងថា ការបណ្តុះបណ្តាលបែបនេះមានគោលបំណងដើម្បីបង្កើនទំនុកចិត្តរបស់កងទ័ពក្នុងការដោះស្រាយស្ថានការណ៍ដែលមិនស្រួលទាក់ទងនឹងអង្គភាព ប្រយុ ទ្ធ ទាំងផ្នែកការពារដែនអាកាស និងកងទ័ពអាកាសក៏ដូចជាបុគ្គលិកបន្ទប់បញ្ជាប្រតិបត្តិការហោះហើរ ៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម ៖

A Russian T-90A tank drives during a demonstration show at the International military-technical forum “Army-2020” at Alabino range in Moscow Region, Russia August 24, 2020. REUTERS/Evgenia Novozhenina

Leave a Reply