ភាគតិចណាស់ដែរដឹង! ហេតុអ្វីមហាសមុទ្រអាត្លង់ទិក និងប៉ាស៉ីហ្វិក មិនរលាយចូលគ្នា?

បើគេមើលទៅចំណុចមួយ ត្រង់ដែនរវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក ហាក់បីដូចជាមានបន្ទះមួយ ខណ្ឌចែករវាងមហាសមុទ្រទាំងពីនោះជាមិនខាន ដែលនេះហើយជាចំណុច ឲ្យមានការសម្គាល់ថា មហាសមុទ្រទាំងពីរមិនរលាយចូលគ្នានោះទេ។ គេក៏អាចស្រម៉ៃថា សារធាតុជាសមុទ្រដូចគ្នា ពួកវាគួរតែរលាយចូលគ្នាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះហេតុអ្វីមហាសមុទ្រទាំងពីរនេះ មិនរលាយចូលគ្នាបានទៅវិញ? Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីបញ្ហានេះ ដូចខាងក្រោម៖

មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក មានដង់ស៉ីតេ និងការកកើតឡើងនូវសមាសធាតុគីមីខុសគ្នា ក៏ដូចជាភាពខុសគ្នាកម្រិតនៃភាពជាអំបិល និងសារធាតុគីមីជាច្រើនផ្សេងទៀត។ ម្យ៉ាងទៀត បើមើលទៅលើពណ៌របស់មហាសមុទ្រទាំងពីរ មានភាពខុសគ្នាឆ្ងាយណាស់ ដែលដែនរវាងរូបនៃទីតាំងទឹកទាំងពីរ គឺមានភាពខុសគ្នាទាំងលក្ខណៈរូប និងលក្ខណៈជីវៈ។ លក្ខណៈនេះ ត្រូវបានគេស្គាល់ជាទូទៅថាជម្រាលសមុទ្រ ឬ Ocean clines។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលនាំឲ្យយើងមើលទៅឃើញថា ដូចមានអ្វីនៅខណ្ឌរវាងដែននៃមហាសមុទ្រទាំងពីរនោះ គឺជាបាតុភូតដ៏អស្ចារ្យម្យ៉ាងឈ្មោះថា ហាឡូខ្លាញស៍ (Haloclines)។ នេះជាបាតុតុភូតមួយ ដែលមានន័យថា រវាងទីតាំងទឹកទាំងពីរ មានកំហាប់អំបិលខុសគ្នាយ៉ាងខ្លាំង។

ហើយបាតុភូតនេះ ក៏ជាមូលហេតុដែលយើងមើលឃើញថា មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិកបានជួបគ្នាត្រង់ចំណុចមួយ។ លោក ហ្សាក់ កូតូ (Jacques Cousteau) ដែលជាអ្នករុករកដ៏ល្បី បានរកឃើញមូលហេតុនេះ នៅអំឡុងពេលគាត់ជ្រមុជទៅក្នុងទឹកយ៉ាងជ្រៅ នៅឯច្រកជីប្រាតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រទាប់ទាំងពីរនៃទឹកសមុទ្រនោះ មានកំហាប់អំបិលខុសគ្នា ដែលមើលទៅសមុទ្រទាំងពីរ ត្រូវបានញែកចេញដោយបន្ទះថ្លា ហើយស្រទាប់នីមួយៗ មានប្រភេទរុក្ខជាតិ និងសត្វខុសៗគ្នា។ Haloclines កើតឡើងនៅពេលដែលទឹកក្នុងសមុទ្រ មានកំហាប់អំបិលច្រើនជាងគ្នា ៥ដង។

បាតុភូត Haloclines អាចត្រូវបានពិសោធន៍នៅតាមផ្ទះរបស់យើងបានផងដែរ។ ប្រសិនបើអ្នកចាក់ទឹកសមុទ្រ ឬទឹកអំបិលទៅក្នុងកែវថ្លាមួយត្រឹមពាក់កណ្តាលកែវនោះ បន្ទាប់មកចាក់ទឹកសាបពីលើវា អ្នកនឹងឃើញបាតុភូត Haloclines ។ បើសង្កេតមើលទៅឃើញថា បាតុភូតក្នុងកែវនេះ ប្រៀបបីដូចជាបន្ទាត់ដេកមួយ ចំណែកឯបាតុភូតដូចគ្នានេះ កើតនៅរវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក ប្រៀបបីដូចជាខ្សែបន្ទាប់ឈរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនេះ អាចធ្វើឲ្យអ្នកយល់ថា តាមទ្រឹស្តីអ្នករូបវិទ្យា សារធាតុរាវដែលមានកំហាប់ខ្ពស់ជាង គឺគួរតែត្រូវស្ថិតនៅផ្នែកខាងក្រោម។ ក្នុងន័យនេះ ដែនរវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៉ីហ្វិក គួរតែមើលទៅមិនដូចជាខ្សែបន្ទាប់ឈរនោះទេ គឺដូចបាតុភូតដែលយើងពិសោធន៍ឃើញក្នុងកែវវិញ ខណៈកំហាប់អំបិល នៃទឹកសមុទ្រទាំងពីរមិនដូចគ្នានោះ។

មូលហេតុអ្វីបានជាវាបែបនេះ? មានមូលហេតុ ២ដែលត្រូវបានគេយកមកបកស្រាយ រួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* មូលហេតុទី១៖ ភាពខុសគ្នានៃដង់ស៉ីតេរបស់ទឹកមហាសមុទ្រទាំងពីរ គឺមិនខុសគ្នាខ្លាំងនោះទេ ដែលអាចឲ្យមានមួយណាស្ថិតនៅខាងលើ ឬក៏ត្រូវស្ថិតនៅខាងក្រោមនោះ។ ចុះហេតុអ្វីបានជាវាមិនរលាយចូលគ្នា? យើងនឹងបន្តបកស្រាយបញ្ហានេះ នៅត្រង់ចំណុចមូលហេតុទី២តែម្តង។

* មូលហេតុទី២៖ និចលភាព! ក្នុងចំណោមកម្លាំងនិចលភាពមួយ ដែលគេស្គាល់គឺកូរីអូលីស (Coriolis Force) ដែលមានឥទ្ធិពលលើវត្ថុជាច្រើន នៅពេលវត្ថុនោះ កំពុងបម្លាស់ទីនៅក្នុងប្រព័ន្ធអ័ក្ស ដែលវត្ថុនោះធ្វើចលនាផង និងបម្លាស់ទីផង។ នៅក្នុងពាក្យសាមញ្ញ ផែនដីកំពុងបម្លាស់ទី ខណៈពេលនោះការបម្លាស់ទីវត្ថុទាំងអស់នៅលើផ្ទៃផែនដី នឹងត្រូវបានឲ្យធ្វើសកម្មភាពឡើងទៅលើ ដោយកម្លាំងកូរីអូលីស ឲ្យមានគម្លាតចេញពីកម្លាំងទំនាញរបស់ពួកវា។ ជាលទ្ធផល វត្ថុជាច្រើននៅលើផែនដី មិនផ្លាស់ទីទៅមុខត្រង់ ប៉ុន្តែផ្លាស់ប្តូរស្របទ្រនិកនាឡិកា នៃអឌ្ឍគោលខាងជើង និងផ្ទុយពីទ្រនិកនាឡិកា នៃអឌ្ឍគោលខាងត្បូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារផែនដីកំពុងផ្លាស់ទីយ៉ាងយឺ ត វាប្រើរយៈពេល១ថ្ងៃ ដើម្បីបង្កើតបានពេល១ជុំ នៃអ័ក្សរបស់វា។ នោះជាមូលហេតុ ដោយសារការជះឥទ្ធិពលនៃកម្លាំងកូរីអូលីស ទទួលបានដោយចន្លោះរយៈពេលយូរ ជាមួយនឹងការបង្វិលរបស់ខ្យល់ស៉ីក្លូន។ ហើយនេះជាមូលហេតុទិសដៅ នៃលំហូរនៅក្នុងសមុទ្រអាត្លង់ទិក និងប៉ាស៉ីហ្វិកខុសគ្នា ហើយវាក៏មិនអាចឲ្យទឹកសមុទ្រទាំងពីរ រលាយចូលគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពខុសគ្នាយ៉ាងសំខាន់ រវាងទឹកមហាសមុទ្រទាំងពីរទៀត គឺភាពខ្លាំងនៃការភ្ជាប់គ្នារវាងមូលេគុល និងមូលេគុល ឬភាពខ្លាំងនៃផ្ទៃប៉ះរបស់ទឹក។ មហាសមុទ្រទាំងពីរ មានភាពខ្លាំងនៃផ្ទៃប៉ះខុសគ្នា ដែលធ្វើឲ្យវាទាំងពីរមិនរលាយចូលគ្នា។ ពួកវាអាចនឹងរលាយចូលគ្នាយ៉ាងយឺត លុះត្រាតែទិសដៅនៃលំហូររបស់ពួកវាទាំងពីរស្របគ្នា។ រឿងមួយទៀតនោះ គឺការជួបគ្នារវាងមូលេគុលទឹកមហាសមុទ្រទាំងពីរ អាចនឹងកើតឡើងក្នុងរយៈពេលខ្លី បន្ទាប់មកពួកវានឹងផ្តាច់ចេញពីគ្នាវិញ តាមទិសដៅលំហូរនៃទឹកសមុទ្រ។ ហេតុនេះហើយ ធ្វើឲ្យមហាសមុទ្រទាំងពីរមិនរលាយចូលគ្នានោះបាន៕ប្រភព៖ plus.freshnewsasia

Leave a Reply