ខេត្តព្រះសីហនុនឹងមានមន្ទីរពិសោធលំដាប់ស្តង់ដារ ពិសេសជំនាញខាងវិភាគជំងឺឆ្លង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារំភើបណាស់មិនយូរទៀតទេប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នឹងមានមន្ទីរពិសោធន៍ជំងឺឆ្លងលំដាប់ស្តង់ដារមួយ ដែលនឹងជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពិសោធន៍ស្តង់ដារ វិភាគជំងឺទូទៅ ជាពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ-១៩នេះ គឺសាងសង់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្តង ហើយក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរកំពុងចាប់ផ្តើមដំណើរការវាស់វែង ឈួសឆាយ នឹងត្រៀមសាងសងក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមគួច ចំរើន ។ នៅថ្ងៃទី ២២ កញ្ញា ២០២០កន្លងនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃអគណអភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍ជំងឺឆ្លងនេះដោយផ្ទាល់ ដើម្បីជំរុញឱ្យការសាងសង់ប្រព្រឹត្តិទៅដោយរលូននឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

Leave a Reply