ដំណឹងល្អ!! ឯកអគ្គរដ្ឋទូតអាមេរិក បញ្ជាក់ថា អ្នកវិនិយោគអាមេរិកជាច្រើន កំពុងមាន ចំណាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ដោយសារតែ កម្ពុជាមានសន្តិភាពបរិបូរណ៏…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ដោយសារបរិស្ថាន វិនិយោគនៅកម្ពុជា មានភាពទា ក់ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើន កំពុងមានចំណា ប់អារម្មណ៍ ដាក់ទុនវិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Patrick Murphy ចូលជួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលកន្លងមក បានផ្តល់ ហិរញ្ញប្បទាន ឥត សំណង រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សហរដ្ឋ អាមេរិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀតដែរ បានរួមចំណែកយ៉ាងស កម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុ ទ្ធ ប្រឆាំ ងនឹងជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ សហរដ្ឋអាមេរិក បានប្រកាស ផ្តល់ ហិរញ្ញប្បទានឥតសំណងចំនួន៧.៥លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផល ប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រា ប់ប្រយុ ទ្ធប្រឆាំ ងនឹងជំងឺ រាតត្បាតនេះ។ ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត Patrick Murphy ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការអន្តរាគមន៍ សំដៅរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយប ញ្ហាប្រឈ ម ជាមួយវិប ត្តិនៃជំងឺកូវីដ-១៩នេះ ឲ្យទៅជាកា លានុវត្តភាពក្នុងការធ្វើកំណែ ទម្រង់ និងត្រៀមខ្លួន សម្រាប់ការបើក សេដ្ឋកិច្ចឡើងវិញ។ ដោយឡែក កិច្ចសហប្រតិ បត្តិការពាណិជ្ជ កម្ម និងវិនិ យោគរវាង ប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានដំណើរការ ទៅដោយរលូន និងប្រកបដោយវឌ្ឍនភាព គួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកញ្ចប់វិធានការកែទម្រង់មុតស្រួច សំដៅកែលម្អបរិស្ថានវិនិយោគ និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យដែលមានសក្តានុពលនៅកម្ពុជា រួមទាំងអ្នកវិនិយោគអាមេរិកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Patrick Murphy បានវាយ តម្លៃខ្ពស់ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចា ត់ វិធានការអន្ត រាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទ ប់ ស្កា ត់ការរីករាល ដាលនៃជំងឺកូវីដ-១៩។ ក្នុងន័យចូលរួមជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ, សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងផ្តល់ហិរញ្ញប្បទាន ដែលមានអត្រា ការប្រាក់ទាប ដល់វិស័យឯកជននៅកម្ពុជា ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាលការលំបាក ក្នុងពេលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឯកអគ្គរដ្ឋទូត Patrick Murphy បានលើកឡើងផងដែរថា ដោយសារបរិស្ថានវិនិយោគនៅកម្ពុជា មានភាពទា ក់ ទាញ មានអ្នកវិនិយោគអាមេរិកជាច្រើន កំពុងមានចំណាប់អារម្មណ៍ដាក់ទុនវិនិយោគនៅកម្ពុជា។ដូចនេះ លោកឯកអគ្គរដ្ឋទូតនឹងលើកទឹកចិត្ត ឲ្យអ្នកវិនិយោគអាមេរិកជាច្រើនទៀត មកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងរួមចំណែកជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕

Leave a Reply