រមាំងប្រភេទសត្វជិតផុតពូជចុះក្នុងបញ្ជីក្រហម បង្ហាញខ្លួនក្នុងតំបន់ព្រៃមួយកន្លែងនៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានសេចក្តីរីករាយជាខ្លាំងក្រោយពីបានដឹងថា សត្វរមាំង ចំនួន ៤ ក្បាល ដែលជាប្រភេទសត្វជិតផុតពូជទៅហើយ ត្រូវបានមន្ត្រីអភិក្សសត្វព្រៃរកឃើញ នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វរមាំង គឺជាប្រភេទសត្វព្រៃមួយប្រភេទ ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់កម្ពុជា និង នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមានសត្វរមាំងទាំង ៤ ក្បាលនេះ​ គឺត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF និងមានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការរកឃើញវត្តមានសត្វរមាំង ដែលប្រភេទសត្វជិតផុតពូជទៅហើយនៅលើពិភពលោកនេះ មហាជនក៏បានសំដែងពីការគាំទ្រ និងកោតសរសើរចំពោះ មន្ត្រីពាក់ព័ន្ធទាំងអស់ដែលខិតខំ កិច្ចការពារសត្វព្រៃ អភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់ស្វព្រៃនៅកម្ពុជា ៕

Leave a Reply