ក្នុងអំឡុងពេលជិតសម្រាលកូន អែន ជី កានតែផ្អែមល្ហែមជាមួយស្វាមី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ក្រោយពេលរៀបការរួចតារាចម្រៀងស្រីអ្នកនាង អែន ជី ដូចជាស្ងាត់ឈឹងនៅក្នុងវិស័យសិល្បះហើយការបាត់ខ្លួនពីវិស័យសិល្បៈមួយរយៈធំមកនេះបានធ្វើឲ្យហ្វេនៗជាច្រើនចេះតែងើយឆ្ងល់ថាបាត់​អាយដលខ្លួនទៅណាបានជាមិនឃើញចេញបទចម្រៀងថ្មីៗសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបើទោះបីជាអ្នកនាង អែន ជី បាត់មុខពីវិស័យសិល្បះយូរក៏ដោយក្តៅប៉ុន្តែបើយើងក្រលេកទៅលើជីវិតឯកជនរបស់តារាស្រីរូបនេះវិញគឺនិយាយពីថា​ កាន់តែមានសេចក្តីសុខពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះនាងនិងស្វាមីកំពុងតែសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង អែន ជី កំពុងតែពរពោះកូនក្នុងផ្ទៃ ហើយក៏ជិតដល់ថ្ងៃសម្រាលដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរថ្មីៗនេះ​នៅលើបណ្តាញសង្គមឃើញថា អ្នកនាង អែន ជី បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិងស្វាមីរបស់ខ្លួន ក្នុងអំឡុងពេលអ្នកនាងជិតសម្រាលកូន ក្នុងរូបថតនោះឃើញថានាងជាមួយនិងស្វាមីរបស់ខ្លួនពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ ហើយស្វាមីរបស់នាងស្រឡាញ់នាង និងថ្នាក់ថ្នមយល់ចិត្តនាងគ្រប់ពេលវេលាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនិងនេះដែរក្រោយឃើញអាយដលរបស់ខ្លួនបង្ហោះរូបថតបែបនេះរួចឃើញថាអ្នកគាំទ្ររបស់តារាចម្រៀង អែន ជី ពិតជាសប្បាយចិត្តខ្លាំង ហើយតាមរយៈរូបថតប៉ុន្មានសន្លឹកនេះអាចបញ្ជាក់ឲ្យហ្វេនៗឈប់ឆ្ងល់បានហើយថាហេតុអ្វីនាងបាត់មុខពីសិល្បៈបែបនេះ បន្ទាប់មកហ្វេនៗក៏បាននាំគ្នាជូនពរអាយដលរបស់ខ្លួនឲ្យមានសុខភាពល្អទាំងម្តាយនិងកូនក្នុងផ្ទៃផងដែរ ៕

Leave a Reply