ក្មេងៗដែលចូលចិត្តសួរច្រើន កុំធុញអី ព្រោះវាជួយឱ្យពួកគេកាន់តែឆ្លាត និងពូកែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កត្តា​មួយចំនួន​ដែល​ផ្តល់ឱ្យ​កុមារ​នូវ​ឱកាស​រីករាយ​ក្នុង​ជីវភាព​រស់នៅ វា​នឹង​ជួយ​ឱ្យ​ពួកគេ​រៀន​បាន​ពូកែ​នៅឯ​សាលារៀន ហើយ​ស្ថានភាព​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង បរិយាកាស​ក្នុងផ្ទះ​រស់នៅ​ប្រសើរ គឺជា​កត្តា​រួមផ្សំ​សំខាន់​ខ្លាំង​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ន​អ្នកស្រាវជ្រាវ​បានសិក្សា​ទៅលើ​សក្តានុពល​មួយចំនួនទៀត ជាពិសេស​ភាព​អន្ទះសារ​ចង់ដឹង និង សួរ​ច្រើន​របស់​កុមារ ព្រោះនេះ​គឺជា​សក្តានុពល​មួយ​ដែល​ជួយ​កុមារ​ឱ្យ​រៀន​បាន​ពូកែ​ផងដែរ គឺ​វា​មិនមាន​ជាប់ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នោះទេ ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Pediatric Research ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Michigan C.S. Mott និង មជ្ឈមណ្ឌល​សម្រាប់​ការលូតលាស់ និង ការអភិវឌ្ឍ​មនុស្ស​បាន​វិភាគ​ទិន្នន័យ​ពី​កុមារ​នៅ​សា​លាម​ត្តេ​យ្យ​ចំនួន​ជាង ៦ ២០០ នាក់ ដែល​បានកើត​តាំងពី​ឆ្នាំ ២០០១ យកមក​ធ្វើការ​សិក្សា ដោយ​ទទួល​មូលនិធិ​ពីនាយកដ្ឋាន​អប់រំ​សហរដ្ឋអាមេរិក ៕

Leave a Reply