វ៉ៃឱ្យចេញតែ ៥ ម៉ឺនរៀលជិះ ២ម៉ោងពីភ្នំពេញ ទៅលេងទឹកធ្លាក់ចម្ការក្រូចស្អាតកប់សារី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅលេងកំពង់ស្ពឺច្រើនដងដែរ តែមិនធ្លាប់ដឹងថា មានរមណីយដ្ឋានទឹកធ្លាក់ចម្ការក្រូចកំពុងលាក់ខ្លួនក្នុងតំបន់ភ្នំជ្រាវ យ៉ាងស្រស់ត្រកាលអ៊ីចឹងសោះ ហើយចំណាយអស់តិចទៀត មានតែ ៥ ម៉ឺនរៀល និងជិះតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញ ក៏ទៅដល់រមណីយដ្ឋានធម្មជាតិនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមណីយដ្ឋានទឹកធ្លាក់ចម្ការក្រូចមានទីតាំងនៅតំបន់ភ្នំជ្រាវ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និង កំពង់ឆ្នាំង ដែលមានចម្ងាយត្រឹមតែ ១១៥ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីនោះ ភ្ញៀវទេសចរអាចទស្សនាទេសភាពដ៏ស្រស់បំព្រង អបទៅដោយព្រៃព្រឹក្សាតូចធំ និងចម្ការដំណាំហូបផ្លែជាច្រើនប្រភេទរបស់អ្នកស្រុក នៅតាមផ្លូវចូលទៅកាន់រមណីយដ្ឋានទឹកធ្លាក់ចម្ការក្រូច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅក្នុងរមណីយដ្ឋានចម្ការក្រូចនេះតែម្តង ភ្ញៀវទេសចរអាចជិះទូកលេង និង ងូតទឹកដ៏ត្រជាក់ប្រៀបបានដូចទឹកអម្រឹតត្រជាក់ដល់បេះដូង ហើយទឹកធ្លាក់ចម្ការក្រូចក៏មានទឹកធ្លាក់ឈូរឆចុះពីលើភ្នំ ដែលអាចឱ្យភ្ញៀវទេសចរងូតលេងកម្សាន្តផងដែរ ។ សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តធម្មជាតិ និង ភាពស្ងប់ស្ងាត់ ទឹកធ្លាក់ចម្ការក្រូចពិតជាជម្រើសដ៏ស័ក្តិសមបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ភ្ញៀវទេសចរក៏អាចបោះតង់គេងនៅទីនោះបានដែរ តែត្រូវមានតង់ខ្លួនឯង ចំណែកតម្លៃបោះតង់នៅទីនោះវិញគឺ ១ ម៉ឺន ៥ ពាន់រៀល ដោយមានបងៗប្រជាការពារយាមកាមការពារសុវត្ថិភាពឱ្យទៀតផង ។ នៅទីនោះ ក៏មានលក់អាហារឆ្ងាញ់ៗ ធម្មជាតិៗ សម្រាប់ភ្ញៀវទេសចរហើយក៏កុំបាច់ភ័យថាអត់មានអ្វីញាំ មិនខ្វះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីអាចទៅកាន់រមណីយដ្ឋានទឹកធ្លាក់ចម្ការក្រូចបាន ភ្ញៀវទេសចរ អាចជិះតាមផ្លូវជាតិ លេខ ៥ ក៏បាន ឬតាមផ្លូវជាតិ លេខ ៤ ក៏បានដែរ ប៉ុន្តែ «ប្រជាប្រិយ» សូមណែនាំភ្ញៀវទេសចរ ជិះតាមផ្លូវជាតិ លេខ ៥ វិញព្រោះមានលក្ខណៈងាយស្រួលជិះជាងផ្លូវជាតិ លេខ ៤ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ញៀវទេសចរត្រូវជិះតាមផ្លូវជាតិលេខ ៥ រហូតដល់ ផ្សារឧត្តុង្គ រួចបត់ឆ្វេង និង ជិះត្រង់រហូតតាមផ្លូវជាតិ ១៣២ រហូតដល់ ច្រមុះជ្រូកផ្សារអមលាំង បត់ស្តាំ ហើយទៅត្រង់រហូតដល់ផ្លាកសញ្ញា ទៅទឹកធ្លាក់ចម្ការក្រូច ៕

Leave a Reply