ចូលរួមសោកស្តាយ! នាយ ឆ្អឹង បានបាត់បង់ជីវិតលោកឪពុកជាទីស្រឡាញ់មុននេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ តារាកំប្លែងមានឈ្មោះល្បីមួយរូបក្នុងប្រទេសកម្ពុជាគឺនាយ ឆ្អឹង បានបង្ហោះសារយ៉ាងក្តុកក្តួលមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយនាយថា លោកឪពុកជាទីស្រឡាញ់របស់លោកបានលាចាកចោលលោកហើយនាពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ឆ្អឹង បានបង្ហោះសារដូច្នេះថា “មុននេះបន្តិចលោកឪពុកខ្ញុំគាត់បានទៅចោលខ្ញុំហេីយ សូមលោកពុកទៅឱ្យបានសុខ” ។ ជាមួយនឹងការបង្ហោះរូបភាពកាន់ទុក្ខលោកឪពុកលើបណ្តាញសង្គមនោះ នាយ ឆ្អឹង បានបន្ថែមពាក្យមួយឃ្លាទៀតគួរឱ្យស្រណោះស្រណោកបំផុតថា “លោកឪពុកលាកូនរហូតហេីយ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមគ្នានឹងការបង្ហោះសារពីមរណភាពលោកឪពុកនេះដែរ គេបានកត់សម្គាល់ឃើញមានបណ្តាមិត្តក្នុងសិល្បៈ មិត្តរួមអាជីព និង បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចូលរួមមតិចែករំលែកទុក្ខដ៏ក្រៀក្រំនេះពីនាយ ឆ្អឹង យ៉ាងផុសផុល ដោយក្នុងនោះក៏មានអ្នកគាំទ្រនាយជាច្រើននាក់ទៀតបានលើកឡើងឱ្យនាយរឹងមាំឡើងក្នុងខណៈពេលដ៏ក្រៀមក្រំនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា នាយ ឆ្អឹង មិនបានបញ្ជាក់ថាឪពុកខ្លួនបានទទួលមរណភាពដោយសារអ្វីនោះទេ តែយ៉ាងណាពេលនេះនាយ និង ក្រុមគ្រួសារកំពុងមមាញឹកក្នុងការរៀបចំពិធីបុណ្យសពឪពុកតាមបវេណីខ្មែរផងដែរ ៕

Leave a Reply