និស្សិតខ្មែរសង្ហាៗ ៣ រូបបង្កើតគម្រោងព្រលានយន្តហោះ បង្កប់រចនាបថខ្មែរស្អាតបំផុត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម មានការផ្ទុះនូវការកោតសរសើរជាខ្លាំងចំពោះនិស្សិតខ្មែរមួយក្រុមជំនាញស្ថាបត្យកម្ម​នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញនូវគម្រោងអាកាសយាន្តដ្ឋានកម្ពុជាសម្រាប់ឆ្នាំ ២០៥០ ជាមួយភាពច្នៃប្រឌិត និង​រចនាបថស្រស់ស្អាត ទំនើបប្លែក បង្កប់ដោយលក្ខណៈភូមិសាស្រ្ត និង លក្ខណៈខ្មែរ មិនធ្លាប់មានពីមុនមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អាកាសយាន្តដ្ឋានអន្តរជាតិក្រុងកម្ពុជា» ត្រូវបានដាក់ជាឈ្មោះគម្រោង ដោយមានការចូលរួមពីនិស្សិត​ ៣ រូបរួមមានឈ្មោះ កៅ លីហ៊ាង ខៀវ គឹមហុង និង ណា ស៊ីដាវីត​ ដឹកនាំដោយសាស្រ្តចារ្យ ឆ័យ ការណូ អៀម សុគន្ធ និង សាស្រ្តាចារ្យសុត វ៉ាន់ថា បានប្រើពេលសិក្សារយៈពេលមួយឆ្នាំពេញ ដែលជាឆ្នាំធ្វើសារណាបញ្ចប់ការសិក្សារបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសម្ភាសន៍ជាមួយ Popular Magazine និស្សិត ខៀវ គឹមហុង បានឱ្យដឹងថា គម្រោងព្រលានយន្តហោះនេះ កើតចេញពីចំណង់ចំណូលចិត្តដូចគ្នារបស់ក្រុមការងាររបស់ខ្លួនទាំង ៣ នាក់ ទោះបីជាពួកគេដឹងថាវាមានការលំបាកយ៉ាងណា ហើយលោកគ្រូ អ្នកគ្រូគិតថារយៈពេល ១ ឆ្នាំ អាចមិនគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវនេះក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អាកាសយាន្តដ្ឋានអន្តរជាតិក្រុងកម្ពុជា» នេះ ជាគម្រោងដែលត្រូវបានចុះទៅសិក្សាផ្ទាល់ដល់ទីតាំងជាក់ស្តែង លើផ្ទៃដី ២ ៧០០ ហិកតា ក្នុងតំបន់បឹងជើងឯកនៃខេត្តកណ្តាល ទើបរូបរាងវាផ្ទាល់ត្រូវបានរចនាឡើងយ៉ាងពិសេសដូចជាសត្វស្លាបនៅក្នុងតំបន់ បង្កប់ដោយអត្ថន័យជាទីបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបរាងអគារទទួលអ្នកដំណើរគឺ ត្រូវបានធ្វើឡើងជារូបរាងសត្វត្រចៀកកាំ ដែលជាសត្វដែលសម្បូរនៅក្នុងតំបន់នោះ ព្រមទាំងជាសត្វដែលហោះហើរបានលឿនជាក្រុម ប្រៀបប្រដូចបានទៅនឹងយន្តហោះផ្ទាល់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឹមហុង ក៏បានឱ្យដឹងដែរថា គម្រោងនេះមិនមែនជាគម្រោងផ្លូវការដែលរដ្ឋាភិបាលនឹងជ្រើសយកសម្រាប់គម្រោងអាកាសយាន្តដ្ឋានថ្មីរបស់កម្ពុជានោះទេ វាគ្រាន់តែជាការសិក្សា ដើម្បីបញ្ជប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី ៥ របស់ក្រុមខ្លួននៅក្នុងសាកលវិទ្យាល័យប៉ុណ្ណោះ ដែលជាក់ស្តែងខ្លួនបានរំលេចនូវរចនាបទដ៏ទំនើបនេះឡើង ដើម្បីឱ្យស្របទៅនឹងទស្សនវិស័យវែងឆ្ងាយ ផ្សារភ្ជាប់ជាមួយការអភិិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០៥០ ប៉ុណ្ណោះ ៕

Leave a Reply