បទថ្មីរបស់ លីងគ័ង្គ «នឹកកាលនៅក្មេង» បានស្តាប់ហើយនឹកឃើញអនុស្សាវរីយវ័យកុមារភាពតែម្តង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បើទោះបីជាមានវ័យក្មេងខ្ចីតែមានសមត្ថភាពច្រៀងមិនធម្មតា និងកំពុងជ្រកកោនទ្រនំដ៏ធំគឺ ផលិតកម្មរស្មីហង្សមាស។ លីងគ័ង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀងកុមារ ដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លីងគ័ង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះគឺបទ «នឹកកាលនៅក្មេង» ដើម្បីវាយលុកលើទីផ្សារចម្រៀងបន្តទៀត។ តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះ បានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សារកាលពៅនៅក្មេង ជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះគឺមាននៅក្នុង MV បទថ្មីនេះតែម្តង។ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគ័ង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply