ចិត្តល្អហើយស្អាតទៀត!! ហ៊ិន ច័ន្ទនីរ័ត្ន នាំយកថវិកា២ពាន់ដុល្លារបរិច្ចាគ ទៅមន្ទីរពេទ្យគន្ធបុប្ផា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពីធីការិនីដ៏ល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែទទួលបានប្រជាប្រិយភាព បើទោះបី នាងចាប់យកត្រឹមតែអាជីពជាពិធីការិនីត្រឹមតែមួយមុខក៏ពិតមែន តែមួយរយៈចុងក្រោយនេះ យើងក៏ឃើញតារារូបនេះ បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តជាថ្មី បន្ទាប់ពីផ្អាកការសម្ដែងអស់ជាច្រើនឆ្នាំកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រៅពីមានសមត្ថភាពផ្នែកសិល្បៈទាំងធ្វើជាពិធីការិនី និងសម្ដែង យើងក្រឡេកមកមើលរូបសម្ផស្សតារាស្រីរូបនេះ ឃើញថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាត បែបស្រទន់មានមន្តស្នេហ៍តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បើងាកមកមើលពីជីវិតឯកជន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នាពេលនេះវិញ នាងបានប្រើជីវិតយ៉ាងហ៊ឺហារ ស៊ីវិល័យ​ ប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗថែមទៀតផង លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏និយមចំណាយនៅពេលវេលា និងថវិកាផ្ទាល់ខ្លួនធ្វើបុណ្យដោយចិត្តជ្រះថ្លាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដេង យើងអាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មានទាំងរូបសម្រស់ និងទឹកចិត្តល្អ ជាពិសេស មុននេះបន្តិច នាងបានធ្វើឲ្យមហាជនជាច្រើនសរសើរនៅទឹកចិត្តនាង ក្រោយនាំយកថវិកាចំនួន ២០០០ ដុល្លារ បានមកពីការលក់សម្លៀកបំពាក់មួយទឹករបស់ខ្លួន យកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បន្ទាប់ពីបានយកទឹកប្រាក់ជាច្រើន ជូនទៅដល់មន្ទីរពេទ្យរួចមក តារារូបនេះ បានសម្ដែងនៅក្ដីរំភើប និងសប្បាយរីករាយជាខ្លាំង ដែលបានធ្វើអំពើល្អ អាចជួយដល់សង្គមយ៉ាងដូច្នេះ៕

Leave a Reply