គួរឱ្យសរសើរ! ស៊ិន ឧត្តមផល្លា សុខចិត្តកោរសក់ដែលខ្លួនស្រឡាញ់ ដើម្បីបួសសងគុណម្ដាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយនេះតារាចម្រៀង ស៊ិន ឧត្តមផល្លា បានច្រានចោលរាល់ការចូលរួមក្នុងកម្មវិធីនានា ដែលធ្វើឱ្យមានការឆ្ងល់ ថាមានរឿងអ្វីនៅពីក្រោយ ទើបតារាចម្រៀងរូបនេះ បដិសេធការចូលរួមនៅក្នុងកម្មវិធីសិល្បៈបែបនេះទៅវិញ ថ្មីៗនេះ តារាចម្រៀង ស៊ិន ឧត្តមផល្លា បានបង្ហាញមូលហេតុដែលនាងបានច្រានចោលក្នុងកម្មវិធីនានាថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សុំទោសផងបងប្អូន មួយរយៈនេះ ខ្ញុំតែងតែបដិសេធ រាល់កម្មវិធី មិនថាតន្ត្រីចម្រៀង ឬកម្មវិធីផ្សេងៗ ដោយសារខ្ញុំបួសសងគុណម្តាយ និយាយរួមក្បាលត្រង៉ោល នេះគឺជាមូលហេតុដែលខ្ញុំមិនចង់ចេញក្រៅ ចាំសក់ខ្ញុំដុះវិញសិន ហេីយក៏គ្មានប្រធានក្រុមក្នុងវង់តន្ត្រីណាមួយដកខ្ញុំចេញពីក្រុមដូចពាក្យចចាមអារ៉ាមនោះដែរ ដូច្នេះសូមកុំមានការយល់ច្រឡំ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា បែបនេះ បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈ មានការស្ងើចសរសើរដល់រូបនាងដែលសុខចិត្តកោរសក់ដើម្បីបួសសង គុណម្តាយ។ នេះអាចចាត់ទុកថាជាទង្វើរមួយ ដ៏ប្រពៃ និង ពិតជាកម្រមានណាស់សម្រាប់ស្រ្តីនៅក្នុងសម័យនេះ ជាពិសេសអ្នកសិល្បៈដូចជារូបនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ស៊ិន ឧត្តមផល្លា ក៏បានអះអាងថានឹងវិលចូលច្រៀងនៅក្នុងកម្មវិធីនានាវិញ នៅពេលសក់របស់នាងដុះឡើងវិញ ។ បន្ថែមពីលើនេះ ស៊ិន ឧត្តមផល្លា បានបញ្ជាក់ថា នាងបានសម្រេចចិត្តបួសសងគុណម្តាយអស់រយៈពេលពីរខែមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា ស៊ិន ឧត្តមផល្លា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ដោយកាលណោះនាងចាប់ដៃគូច្រៀងបទចិនជាមួយលោក អ៊ឹង ជុងហៀង តែក្រោយមកនាងក៏បានចាកចេញពីអាជីពនេះ ហើយទើបតែវិលមកជាថ្មីកាលពីប៉ុន្មានឆ្នាំមុនមុនប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្តោបបានតំណែងជាតួម្តាយជាបន្តបន្ទាប់នៅក្នុងរឿងភាគទូរទស្សន៍ហង្សមាស។ ក្រៅពីអាជីពសិល្បៈ ស៊ិន ឧត្តមផល្លា ក៏មានមុខរបរជំនួញផ្ទាល់ខ្លួន គឺការលក់សម្ភារ សម្រាប់ពិធីបុណ្យផងដែរ៕

Leave a Reply