សុន ស្រីពេជ្រ ដាក់មួយឃ្លានេះ ធ្វើឲ្យហ្វេនៗ ត្រូវចិត្តស្លូក ដោយអ្នកនាង លើកឡើងថា បើអ្នកមើលងាយអ្នកក្រ ប្រយ័ត្នក្រតាមទាន់អ្នកព្រោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ចាប់តាំងពីឆ្លងទន្លេបានកូនប្រុសម្នាក់ ដ៏គួរឲ្យក្នាញ់ហើយនោះ ពេលនេះ តារាចម្រៀងសំលេងពិរោះ អ្នកនាង សុន ស្រីពេជ្រ ត្រូវបានគេសង្កេតឃើញថា អ្នកនាង បានខំប្រឹងប្រែងខ្លាំងណាស់ តាំងពីសរសៃខ្ចី រហូតមកដល់ពេលនេះ អ្នកនាង បានរកស៊ីមុខរបរថ្មីមួយទៀត នោះគឺ ការលក់បុកល្ហុង ព្រមទាំងជាមួយមុខរបរអនឡាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “កុំធ្វើខ្លួនខ្ពស់បើអ្នកនៅប្រើជើងដើរលើដី កុំមើលងាយអ្នកដទៃបើអ្នកមិនទាន់ហើរបាន ។ សូមចាំថាភាពមានបានទាល់តែអ្នកប្រឹងណាស់ទើបយកវាមកបាន បើអ្នកមើលងាយអ្នកក្រប្រយ័ត្នក្រតាមទាន់អ្នកព្រោះក្រវាកំពុងតែរត់តាមអ្នកគ្រប់ពេល “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន ពេញចិត្តគ្រប់គ្នា ព្រោះថា ពាក្យមួយឃ្លាចុងក្រោយរបស់អ្នកនាង ពិតជាចាក់ដោតខ្លាំង ពេលបានឃើញសារដែលអ្នកនាងបានបង្ហោះឡើង ៕

Leave a Reply