ភ្ញៀវទេសចរ ដែលជាប់លើកោះ ១ពាន់នាក់ បានជម្លៀសទៅកាន់ទីទួលដោយសុវត្ថិភាពហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ប្រមាណជិត​ ១០០០ ​នាក់បានជាប់នៅលើកោះនានាក្នុងខេត្តព្រះសីហនុ ដោយមិនអាចវិលត្រឡប់មកលើគោកក្នុងខេត្តវិញ បន្ទាប់ពីខេត្តនេះមានភ្លៀងធ្លាក់ និងរលកសមុទ្រធំៗ ជាច្រើនថ្ងៃជាប់គ្នា ជាពិសេសនោះគឺទទួលឥទ្ធិពលពីព្យុះមួយឈ្មោះ ព្យុះនូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​ក្រុម​ភ្ញៀវ​ទាំង ​៩៦១​នាក់ ​ដែលជាប់នៅលើកោះ មាន​ស្រី​ចំនួន​ ៤២៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ​៥៣៨​នាក់ ស្រី ​២៥០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ ៤២៣​នាក់​ និង​ ស្រី​១៧៥​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង ១១ និង ៣០នាទី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាត់ឲ្យលោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដឹកនាំកម្លាំងចំនួន ១០នាក់ និងប្រើប្រាស់អូប័រកម្លាំង៧០០សេះ ចំនួន ០១គ្រឿង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងក្រុមហ៊ុនទូកទេសចរណ៍ឯកជន ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួយជម្លៀសប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជាង ១០០០នាក់ ដែលជាប់ដោយសារខ្យល់ព្យុះ នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ បានដោយសុវត្ថិភាព៕

Leave a Reply