ក្តៅៗ! ទីបំផុត ឪពុក Tangmo បានស្លាប់ចោលនាងហើយ ក្រោយទ្រាំនឹងជំងឺលែងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ វាគឺជារឿងដ៏ក្រៀមក្រំបំផុត សម្រាប់តារាសម្ដែងស្រី នាង Tangmo ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ខណៈពេលដែល លោកឪពុករបស់នាង បានទទួលមរណភាព ដោយសារជំងឺមហារីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បានឲ្យដឹងថា លោកឪពុករបស់នាង បានបន្តព្យាបាលជំងឺនេះ ចាប់តាំងពីដើមឆ្នាំនេះ រហូតមកទល់នឹងពេលថ្មីៗ ខណៈពេលនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកញ្ញានេះ នាង Tangmo ក៏បានបង្ហោះសារនិងរូបភាព នៅលើបណ្ដាញសង្គម ប្រាប់ពីព័ត៌មានថា ឪពុករបស់នាងបានទទួលមរណភាពហើយ ដោយនៅក្នុងនោះបាននិយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឪពុកបានទៅរស់នៅជាមួយព្រះហើយ។ គ្មាន​ការឈឺចាប់​ទៀត​ទេ។ កុំបារម្ភអី ខ្ញុំនឹងមើលថែរក្សាខ្លួនឯងឲ្យបានល្អ ដូចលោកឪពុកចិញ្ចឹមខ្ញុំមកបានយ៉ាងល្អ សូមអរគុណ​ព្រះជាម្ចាស់ សូមឲ្យពួកយើងក្លាយទៅជាឪពុកកូន ដែលស្រលាញ់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានជ្រាបពីព័ត៌មានដ៏សោកសៅបែបនេះហើយ ក៏មានមិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្ត និងអ្នកគាំទ្រជាច្រើន បានបង្ហាញពីភាពសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះនាង និងក្រុមគ្រួសារ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply