ផ្ទះលម្ហែកាយជាប់សមុទ្រ-ព្រែក ៣ កន្លែងនៅកំពត ស្អាតៗខ្លាំង តម្លៃសមរម្យបំផុត

បើនិយាយពី តំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប យើងនឹងនឹកឃើញខេត្តកំពតមុនគេមិនខាន ។ កំពតគឺជាខេត្តដែលមានសក្តានុពលខាងទេសចរណ៍ធម្មជាតិខ្លាំង គ្របដណ្ដប់ដោយ ព្រៃភ្នំ ស្ទឹង ព្រែក និងអូរធម្មជាតិជាច្រើន ។ ថ្ងៃឈប់សម្រាកខាងមុខនេះ ជាឱកាសល្អបំផុតដើម្បីលាងខួរ និង ទុក្ខកង្វល់ចោលយកភាពរីករាយចូលក្នុងជីវិតវិញម្ដង ។ យើងខ្ញុំសូមណែនាំប្រិយមិត្តអ្នកអាន ពីតំបន់ទេសចរណ៍ ៥ កន្លែងនៅជាប់សមុទ្រស្អាតៗបំផុត ដែលក្នុងនោះរួមមាន៖

១.ក្តាតឡាតង់KDARD LA TENTE
ក្តាតឡាតង់  ជារមណីយដ្ឋានទេសចរធម្មជាតិមួយកន្លែង ស្ថិតនៅក្នុងភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅលើកំណាត់ផ្លូវជាតិលេខ ៣ មានចម្ងាយ ២០គីឡូម៉ែត ពីទីរួមខេត្តកំពត ។ ប្រិយមិត្តអាចទៅលេងកម្សាន្ត និងគយគន់ទេសសភាពដ៏ស្រស់បំព្រង ជាមួយនឹងទឹកសមុទ្រ មើលថ្ងៃលិច​ ជិះទោង គេងអង្រឹងស្តាប់វាយោសមុទ្រ អាំងសាច់លើឆ្នេរជាដើម ។

Leave a Reply