អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ពីករណីសង្ស័យជំងឺផ្តាសាយធំ របស់ព្រះសង្ឃ នៅខេត្តបាត់ដំបង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឲ្យដឹងថា កាលពីថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​បានទទួលរបាយការណ៍​ថា​ មានហេតុការណ៍ករណីសង្ស័យគ្រុនផ្តាសាយធំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន​៤៦អង្គ​ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​ ហើយមានព្រះអាការរោគដូចជា ក្តៅខ្លួន​ (លើសពី៣៧,៥​អង្សារសេ​) ក្អក​ និងហៀរសំបោរជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះ​ បានកើតមានឡើង​ ៥-៦ថ្ងៃមកហើយ​ដែលមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ដោយឡែក ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ​ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង ក៏​បានយកវត្ថុសំណាកព្រះសង្ឃចំនួន​ ២១អង្គ​ ផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤​ខែកញ្ញា​ ឆ្នាំ២០២០​នេះរួចហើយ​ និងកំពុងរងចាំលទ្ធផល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាលខេត្តបាត់ដំបង​ក៏បានធ្វើការអប់រំណែនាំដល់ព្រះសង្ឃ លោកតាអាចារ្យវត្ត​និងគណៈគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចផងដែរ។ បច្ចុប្បន្ននេះ​ស្ថានភាពសុខភាពព្រះសង្ឃដែលអាពាធ (ឈឺ) នោះ​ មានការវិវត្តទៅរកភាពល្អប្រសើរហើយ​ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ​ គឺ «សង្ស័យជំងឺគ្រុនផ្តាសាយធំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបានបញ្ជាក់ទៀតថា ដោយសារមានការសង្កេតកន្លងមកនេះ​ ឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងកំឡុងពេលកាន់បិណ្ឌ​និងបុណ្យភ្ជុំបិណ្ឌនេះ​ ក្នុងនាមក្រសួងសុខាភិបាល​ ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី​ដល់បងប្អូនប្រជាលរដ្ឋទាំងអស់​ ជាពិសេស​ លោកតាអាចារ្យ លោកតា-យាយជី​គណៈគ្រប់គ្រងសាលាពុទ្ធិកៈ​ និងគណ:កម្មការគ្រប់គ្រងទីវត្តអារាមនៅទូទាំងប្រទេស​ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់​ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន​ពីការចម្លងជំងឺកូវីដ-១៩​ការចម្លងគ្រុនផ្តាសាយធំ​ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត​ដោយអនុវត្តវិធានការសាមញ្ញៗដូចតទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ រក្សាអនាម័យដៃស្អាតជានិច្ច​ដោយលាងសម្អាតដៃញឹកញាប់​ និងកុំយកដៃដែល​មិនទាន់បានលាងសម្អាត​ ទៅប៉ះផ្ទៃមុខ​ មាត់​ ឬច្រមុះ​ និងត្រូវឆាន់​ ឫពិសាទឹក​ក្តៅដាំពុះ​ និងចង្ហាន់​ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ​។ ២.​ ពាក់ម៉ាស់​ ក្នុងករណីចាំបាច់​ ជាពិសេសនៅពេលចូលទៅកាន់ទីវត្តអារាម​ជួបជុំពុទ្ធបរិស័ទ​ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​(ការប្រគេនចង្ហាន់​ និងទេយ្យវត្ថុ​ ត្រូវធ្វើក្នុងក្រុមតូចៗ​ទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។ ៤.​ ជាពិសេសព្រះសង្ឃ ឬបុគ្គលដែលឈឺ​ មានរោគសញ្ញាផ្តាសាយ​ ឬមិនស្រួលខ្លួន ត្រូវសម្រាក​ និងនៅដាច់ដោយឡែក​ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់​ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារាម​ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ ត្រូវចៀសវាងការពុលចំណីអាហារ​ការពុលស្រាដោយប្រើប្រាស់សាធារធាតុមេតាណុល ដែលមិនត្រូវបច្ចេកទេស​ចៀសវាងគ្រោះថ្នាក់ចរាចរ​ណ៍ និងចៀសវាងការសេពគ្រឿងញៀនជាដើម៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply