ពិតជាមិនធម្មតាមែន! យន្តហោះខ្នាតយក្ស ៨ ពាន់គ្រឿង ត្រៀមដឹកថ្នាំវ៉ាក់សាំការពារកូវីដ ១៩ ចែកចាយទូទាំងសកលលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថាយន្ដហោះ Boeing 747s ​ ចំនួន ៨ ពាន់គ្រឿងត្រូវបានគេត្រៀមសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជាសកល ក្នុងករណី ដែលពិភពលោកប្រកាសជាផ្លូវការនូវវ៉ាក់សាំងណាមួយដែលអាចទុកចិត្តបាន ក្នុងបំណងពន្លឿនសេវា វ៉ាក់សាំងទៅកាន់មនុស្សទូទាំងពិភពលោក នេះបើយោងយោងតាមសារ ពត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) មកទល់នឹងម៉ោងនេះពិភពលោកមិនទាន់ទទួល ស្គាល់ថាប្រទេសណាមួយ ដែលអាចរកឃើញវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ នៅឡើយទេ ហើយទោះបីជាមិនទាន់រកឃើញជាផ្លូវការក៏ដោយ ក៏សមាគមកំពុងត្រៀមយន្តហោះលំដាប់យក្ស Boeing 747s ចំនួន ៨ ពាន់គ្រឿង ត្រៀមហោះហើរចែកចាយវ៉ាក់សាំងទាំងនោះទៅកាន់មនុស្ស ទូទាំងពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Alexandre de Juniac នាយកប្រតិបត្តិរបស់ IATA បាននិយាយថា ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងទៅ អោយមនុស្សជាតិក្នុងពិភពលោកទាំងមូល គឺជាបេសកម្មធំនិងមានអត្ថន័យបំផុតសម្រាប់ស្ថានភាព ពិភពលោកដូចពេលបច្ចប្បន្ននេះ ហើយវាជារឿងមួយដែលគួរអោយប្រុងប្រយ័ត្នជាទីបំផុតនៅក្នុងការ ចែកចាយថ្នាំវ៉ាកសាំងមួយដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ការការពារជម្ងឺដ៏សាហាវ មួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា ការដឹកជញ្ជូនថ្នាំវ៉ាក់សាំងតាមយន្តហោះ វាជារឿងស្មុងស្មាញខ្លាំងណាស់ ព្រោះថ្នាំវ៉ាក់សាំងត្រូវទុកដាក់នៅកន្លែងត្រជាក់ចន្លោះពី ២ ទៅ ៨ អង្សារសេ ដែលយន្តហោះប្រភេទ នេះជាយន្តហោះពិសេស ដែលមិនដូចជាយន្តហោះដឹកអ្នកដំណើរទូទៅទេ ហើយក្នុងបរិយាកាស យើងមិនអាចកំណត់ស៊ីតណ្ហភាពបានទេ។ មួយវិញទៀតយន្តហោះត្រូវហោះក្នុងរយៈចម្ងាយឆ្ងាយៗ ជាពិសេសទៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមិនអាចផលិតវ៉ាក់សាំងបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា មកទល់នឹងម៉ោងនេះមានវ៉ាក់សំាងប្រមាណជា ១៤០ ត្រូវបានរកឃើញ និងមានតែ ២ ទៅ ៣ ប្រភេទប៉ុណ្ណោះ ដែលចាក់សាកល្បងទៅលើមនុស្ស ហើយអ្នកជំនាញរំពឹងថានឹងអាចប្រើប្រាស់វា បាននៅពេលដ៍ខ្លីខាងមុខនេះ ហើយបើសិនជាមានពិតមែនលទ្ធភាពនៃការផលិត និងដឹកជញ្ជូនគឺ ប្រជាជនម្នាក់ទទួលបានតែ ១ ដូសប៉ុណ្ណោះសម្រាប់ការបែកចែកចេញពីយន្តហោះទាំង ៨ ពាន់គ្រឿង៕ ប្រភព Business Cambodia

Leave a Reply