ថ្ងៃកំណើតវ័យ៣៣ឆ្នាំ ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍ រំលឹកគុណម្តាយគួរឲ្យសរសើរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មិនត្រឹមតែមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ តែកំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានក្ដីសុខ និងសុភមង្គល ក្នុងគ្រួសារ ក្រោយឆ្លងកាត់ជីវិតរៀបការ ព្រមទាំងទទួលបាន កូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ ដែលជាភាពកក់ក្ដៅ​ និងចំណងស្នេហ៍ដ៏រឹងមាំនៅក្នុងគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅក្នុងថ្ងៃនេះផ្ទាល់ ដែលជាថ្ងៃកំណើតគម្រប់វ័យ ៣៣ ឆ្នាំ របស់អ្នកនាង ឱក សុគន្ធកញ្ញា នាងស្រាប់តែបានបង្ហោះរូបភាព និង សារមួយដ៏មានអត្ថន័យ និយាយរៀបរាប់ពីអ្នកម្ដាយជាទីស្រលាញ់ ដោយបានប្រាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ កាលពីជាង ៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមរយៈសារបង្ហោះមួយនេះ បានឲ្យដឹងថា អ្នកនាងក៏បានរំលឹកគុណដ៏ធំធេង ចំពោះអ្នកម្ដាយរបស់ខ្លួន ដែលបានផ្ដល់កំណើត ព្រមទាំងផ្ដល់ក្ដីស្រលាញ់ និងនៅក្បែរ គាំទ្រដល់រូបនាង ដែលអាចជួយជម្រុញឲ្យនាងមានការតស៊ូ និងប្រឹងប្រែងរហូតដល់មានភាពជោគជ័យ ដូចសព្វថ្ងៃនេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply