អីយ៉ា​ ក្រោយឃើញ ពេជ្រ ថៃ ប៉ះជាមួយ ខេមរៈ សិរីមន្ត ភ្លាម ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment ភ្លែតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជន ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅ ហើយគេក៏បានឃើញ កុមារា រូបនេះ តែងតែលេចមុខក្នុងកម្មវិធី ធំតូច មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ពេជ្រ ថៃ លេចមុខទៀតហើយ ដោយបានជួបផ្ទាល់ជាមួយ តារាចម្រៀង ដ៏ល្បី គឺលោក ខេមរៈ សិរីមន្ត (ឈ្មោះកំណើត ខេម ប៊ុនថៃ) មើលទៅអ្នកទាំងពីរ បានបង្ហាញនូវភាពស្និតស្នាលជាមួយគ្នាខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់សារខ្លីមួយថា “ក្មួយថៃ មកសុំថត ជាមួយ ពូថៃ មួយ ហិហិ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញវីដែអូនេះភ្លាម ហ្វេនៗជាច្រើន នាំគ្នាចូល comment ថា ៖ បងថៃជួបប្អូនថៃហើយ, សង្ហាណាស់ ម្ចាស់បទ ខ្ញុំលែងត្រូវការស្នេហា, វប្បធម៌ល្អគួរឲ្យស្រលាញ់, ស្រលាញ់អាយដលពេញបេះដូង ហ្វេនបងតាំងពីអាយុ7ឆ្នាំ គ្រប់បទចំរៀងបងចេះទាំងអស់, idol ធាត់ពេកអត់ស្អាតទេ, ក្មួយថៃប៉ះពូថៃ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ពេញចិត្ត ពេជ្រ ថៃ និង ខេមរៈ សិរីមន្ត ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply