ជួយស៊ែរផង! ព្រះសង្ឃមួយអង្គ ទទួលបន្ទុកចិញ្ចឹមក្មេងកំព្រាជាង ១០០នាក់តែមួយអង្គឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃជនជាតិថៃមួយអង្គ បានធ្វើឲ្យសាធារណជនជាច្រើនកោតសរសើរពីទឹកចិត្ដដ៏ធំធេងរបស់តេជគុណ តាមរយៈការជួយសង្គ្រោះជីវិតក្មេងពិកា និងកំព្រា ដែលត្រូវឪពុកម្ដាយបោះបង់ចោលជាង ១០០នាក់ក្នុងរយៈពេល ២០ឆ្នាំមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃចិត្តធម៌ដែលមានព្រះនាមថា ឡុង ផូ គង់ក្នុងវត្ដមួយនៃប្រទេសថៃ បានលះបង់ទាំងពេលវេលា រួមនឹងថវិកា ដើម្បីទទួលចិញ្ចឹមក្មេងៗ ដែលគ្មានទីពឹង ឬផ្ទះសម្បែងឲ្យមកស្នាក់នៅ និងផ្ដល់ការអប់រំដល់ពួកគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឲ្យក្លាយជាមនុស្សមានចំណេះដឹងក្នុងសង្គម។ ដោយ ព្រះសង្ឃបានសាងសង់កុដមួយកន្លែងលើផ្ទៃដីប្រមាណ ២,៧ ហិចតា ដែលជាអំណោយពីម្ដាយរបស់តេជគុណផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រម្លឹកដល់វ័យកុមារភាព​គ្រួសាររបស់ព្រះសង្ឃរូបនេះ ពុំសូវមានជីវភាពធូរធារនោះទេ ប៉ុន្ដែតេជគុណរួមនឹងបងប្អូនបង្កើតហាក់ទទួលបានការថែរក្សាបីបាច់យ៉ាងល្អពីម្ដាយ ហើយរឿងមួយទៀតដែលតេជគុណមិនអាចភ្លេចបាននោះគឺ ការចែករំលែកពងទាចៀនសម្រាប់គ្នាបួននាក់ បរិភោគនៅសាលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលបានជំរុញចិត្ដតេជគុណឲ្យបន្ដជួយសង្រ្គោះកុមារជាង ២០ ឆ្នាំមកនេះ គឺមុនដំបូងឡើយ តេជគុណ បានជួបក្មេងម្នាក់អាយុប្រហែល ៤ ទៅ ៥ឆ្នាំ ដែលគ្មានឪពុកម្ដាយ និងមានជំងឺផ្លូវចិត្ដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យតេជគុណដឹងថាជីវិតគឺលំបាកណាស់ ដែលជាហេតុធ្វើឲ្យតេជគុណមិនអាចបង្វែរភ្នែកពីក្មេងដែលគេបោះបង់ចោលនោះទេ។ ដូច្នេះអស់រយៈពេល ២០ឆ្នាំមកនេះ តេជគុណបានសង្គ្រោះក្មេងកំព្រាជាង ១០០នាក់ ដោយសង្ឃឹមថាពួកគេនឹងមានអនាគតល្អ៕

Leave a Reply