លេចមុខ តារាល្បីៗ ចូលរួម កម្មវិធីខួបកំណើត ឧកញ៉ា អ៊ាន សៀវម៉ី ម្សិលមិញ មើលទៅគ្រប់គ្នា តែងខ្លួនស្អាតៗ ដល់ហើយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាព្រឹក ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជំនួញ ដ៏ល្បីល្បាញម្នាក់ បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន យ៉ាងអធិកអធមបំផុត ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ពោរពេញដោយក្តីសប្បាយរីករាយ និងត្រេកអរ គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅពេលល្ងាចវិញ នាថ្ងៃដដែល លោកជំទាវ ក៏បានរៀបចំកម្មវិធីមួយទៀត គឺ កម្មវិធី ខួបកំណើតរបស់ខ្លួនតែម្តង មើលទៅពិតធំដុំខ្លាំងណាស់ អមដោយការតុបតែងរោងពិធី មើលទៅស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង ហើយកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅអគារ E នៃមជ្ឈមណ្ឌល មហាមង្គល សែនសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានបង្ហោះសារមួយបញ្ជាក់បន្ថែមថា “ថ្ងៃ០៩ ខែ០៩ ជាថ្ងៃខួបកំណើតនាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី នាងខ្ញុំឧកញ៉ា អ៊ាន សៀវ មុី សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលលោកបានផ្តល់កំណើតដល់រូបនាងខ្ញុំ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយតាមថែរក្សាលោកទាំងពីរ សូមអោយមាន សុខភាពល្អ សំណាងល្អ អាយុយុឺនយូរ នៅជាម្លប់ដល់កូនៗ ចៅៗ គ្រប់ក្រុមគ្រួសារ។ សូមជូនពរជ័យលាភសំណាង មានដល់បងប្អូនជនរួមជាតិគ្រប់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងពិធីនេះ គេឃើញលេចវត្តមានតារាល្បីៗមកចូលរួមផងដែរ ប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ដោយអមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ តារាទំាងនោះមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ខាត់ សុឃីម, ខេម, រ៉ូលីន, ម៉ូលីកា, Love Riya, ZONO ហ្សូណូ និងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply