ថ្មីៗនេះ!! អាមេរិក​នឹងដក​កងទ័ព​២ពាន់២រយនាក់​ ចេញពី​អុីរ៉ាក់​នៅត្រឹម ​នៅចុងខែកញ្ញា

អាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាបាននិយាយថា អាមេរិកនឹងដកកងទ័ពក្នុងចំនួនជាងមួយភាគបីចេញពីប្រទេសអុីរ៉ាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ឧត្តមសេនីយ៍ ខេណេត ម៉ាកខេនហ្ស៊ី (Kenneth McKenzie) បានប្រាប់អ្នកយកព័ត៌មានថា វត្តមានកងទ័ពអាមរិកនៅអុីរ៉ាក់នឹងត្រូវកាត់បន្ថយពីប្រមាណ៥ពាន់២រយនាក់ មកនៅត្រឹម៣ពាន់នាក់ក្នុងអំឡុងខែកញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងទ័ពដែលនៅសល់នឹងបន្តផ្តល់ប្រឹក្សា និងជួយដល់កងកំលាំងសន្តិសុខអុីរ៉ាក់ក្នុងការ «តាមរក និងកម្ទេចសមាជិកក្រុមរដ្ឋអុីស្លាមដែលនៅសេសសល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកគ្រោងនឹងដកកងទ័ពអាមេរិកទាំងអស់ចេញពីអ៊ីរ៉ាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ត្រាំ ត្រូវបានគេរំពឹងថានឹងសាទរការកាត់បន្ថយកងកម្លាំងទ័ពនៅអ៊ីរ៉ាក់ថាជា ភាពរីកចម្រេីនឆ្ពោះទៅរកការសន្យារបស់គាត់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ដែលថានឹងនាំអាមេរិកចេញពី «សង្គ្រាមគ្មានទីបញ្ចប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរកត់សម្គាល់ថា វត្តមានរបស់កងទ័ពអាមេរិកក៏បានក្លាយជាបញ្ហាធំមួយនៅក្នុងប្រទេសអុីរ៉ាក់ផងដែរចាប់តាំងពីអាមេរិកបានសម្លាប់ឧត្តមសេនីយ៍អុីរ៉ង់ លោក កាសេម សូឡេម៉ានី (Qasem Soleimani) នៅក្នុងការវាយប្រហារដោយប្រេីដ្រូននៅទីក្រុងបាកដាដ កាលពីខែមករា៕

Leave a Reply