Rose ចេញ MV “My Heart Will Go On” កាយវិការស់រវើក ទឹកដមសំឡេងឡើងក្រអួន(មានវីដេអូ)

ក្រោយចាប់ផ្តើមលេចមុខមាត់ខ្លាំងណាស់តាមបណ្តាញសង្គមហ្វេសប៊ុក និង TikTok សារជាថ្មីហើយនោះ កាលពីពេលថ្មីៗកន្លងទៅ អាណារ៉ូស ធ្លាប់បានការបង្ហើរសំនៀងបទ «My Heart Will Go On»

នៅក្នុងការសំភាសន៍មួយររវាងនាង និងលោក អ៊ឹម ជីវ៉ា នៅលើផេកសិល្បករកម្ពុជា ដោយបានសាយភាយ និងចែករំលែកពេញក្នុងបណ្តាញសង្គមហ្វេសប៊ុករហូតមកដល់ពេលបច្ចុប្បន្ន ។

យ៉ាងណាមិញស្រាប់តែមុននេះបន្តិច នៅល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ កញ្ញា អាណារ៉ូស បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍សារជាថ្មីទៀតហើយ បន្ទាប់ពីនាងបានបញ្ចេញនូវ

MV សម្តែងកាយវិការបទចម្រៀង «My Heart Will Go On» ព្រមទាំងបកស្រាយដោយនាងផ្ទាល់មានទាំងជាភាសាខ្មែរ និង ភាសាអង់គ្លេសទៀតផង។ វីដេអូគ្រាន់តែបង្ហោះទើបតែបានប៉ុន្មាននាទីសោះ នៅលើផេកសិល្បករកម្ពុជា ទទួលបានការ share និង ចូលទស្សនាច្រើនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply