ជួយស៊ែរគាំទ្រផង! លោក ញ៉ែម ឌឹប ដាំរមៀតជាច្រើនហិកតានៅអូរសោមដើម្បីនាំចេញទៅឥណ្ឌា

រមៀត ឬល្មៀត ជាប្រទាលមួយប្រភេទ មានក្លិនប្រហើរ ដែលគេដាំយកមើមសម្រាប់ជ្រ លក់ពណ៌ ឬធ្វើជាគ្រឿងទេស ឬសម្រាប់ថែរក្សាសម្រស់ជាដើម។ ជាក់ស្ដែង រមៀតរបស់ប្រជាកសិករនៅក្នុងទឹកដីឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានដាំដុះសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសឥណ្ឌា ដែលបញ្ជាទិញជាប្រចាំ។ លោក ញ៉ែម ឌឹប ជាកសិករ និងជាឈ្មួ ញ កណ្ដាល បានដាំរមៀត ដែលក្នុងមួយឆ្នាំអាចប្រមូលផលពី៣០០ទៅ៤០០តោន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey 25 ជាមួយកសិករ ញ៉ែម ឌឹប ម្ចាស់ចម្ការរមៀតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដូចតទៅ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយះពេល ៤ឆ្នាំហើយ ដែលកសិករ ញ៉ែម ឌឹប ដាំរមៀតសម្រាប់ ផ្គត់ ផ្គង់ទៅកាន់ប្រទេសឥណ្ឌា។ ក្រៅពីដាំ ដុះ ខ្លួនឯង កសិករ ញ៉ែម ឌឹប ក៏ទទួលទិញរមៀតពីកសិករដទៃនៅតំបន់អូរសោមផងដែរ។ បើតាមកសិករ ញ៉ែម ឌឹប រមៀតមួយគីឡូក្រាម អាចលក់បានតម្លៃ ១៣០០រៀល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដាំ ដុះ រមៀត មិនមានផលលំ បា កនោះទេ ដោយត្រូវមើលថែទាំសម្អាតស្មៅតែប៉ុណ្ណោះ។ កសិករ ញ៉ែម ឌឹប បន្តថា ក្នុង១ហិកតា អាចប្រមូលផលបានពី ១៨ទៅ២០តោន អាស្រ័យលើការថែទាំរមៀត។ ដំណាំរមៀតអាចប្រមូលបានម្ដង ក្នុងមួយឆ្នាំ ពិសេសត្រូវ ផ្លា​ ស់ ប្ដូរ ដីសម្រាប់ដាំ ដុះ ផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករ ញ៉ែម ឌឹប បញ្ជាក់ថា ទីផ្សារធំសម្រាប់នាំចេញរមៀត គឺនៅប្រទេសឥណ្ឌា។ ទោះបីមានទីផ្សារធំនៅប្រទេសឥណ្ឌាក៏ដោយ ក៏កសិកររូបនេះ នៅតែព្រួយបារម្ភនឹងទីផ្សារ ប្រសិនបើឥណ្ឌាមិនបញ្ជាទិញ នោះលោក នឹងឈប់ដាំ។ កសិកររូបនេះលើកឡើងយ៉ាងដូច្នេះថា ពេលបានទីផ្សារឥណ្ឌាចឹង យើងក៏សប្បាយចិត្តដែរ។ ប៉ុន្តែបើអត់ពេលទីផ្សារឥណ្ឌា គឺយើងពិបាកដែរ។ ភ័ យ ខ្លាចពេលឥណ្ឌា ផ្អា ក ព្រោះយើងមិនដឹងយកទៅលក់នៅទីណាទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមកសិករ ញ៉ែម ឌឹប តំបន់អូរសោមនេះ អំណោយផលសម្រាប់វិស័យកសិកម្ម ដោយបានផ្ដល់ទិន្នផលបានច្រើនដល់កសិករនានា។ ម្ចាស់ចម្ការរមៀតខាងលើ បន្ថែមថា ដំណាំរបស់ប្រជាកសិករអាចដាំដុះវិលជុំបាន ពិសេសតំបន់នេះ មាន ធ្លា​ ក់ ភ្លៀងគ្រប់គ្រាន់ ដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើកសិកម្ម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករ ញ៉ែម ឌឹប សំណូមពរឲ្យរដ្ឋាភិបាលជួយរកទីផ្សារដំណាំរមៀតរបស់លោក និងកសិករដទៃក្នុងតំបន់អូរសោម ប្រសិនបើឥណ្ឌាលែងបញ្ជាទិញ។ ប្រភពអត្ថបទ ថ្មីៗ

Leave a Reply