អបអរសាទរ! សិទ្ធិការ្យ ស្ត្រីខ្មែរដំបូងគត់បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា West Point អាមេរិក..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ធ្វើ​ទាហាន​មិនមែន​ជា​​កិច្ចការ​ងាយ​ដូច​បក​ចេក​ឡើយ​។ វា​ទា មទារ​ឲ្យ​មាន​ការ​ហ្វឹកហ្វឺន​ និង​ត្រៀម​ខ្លួន​គ្រប់​ពេល​​វេលា ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​។ តាំង​ពី​វ័យ​ជំទង់ នៅ​ពេល​មៀច សិទ្ធិការ្យ ជេស៊ីការ្យ ឈាន​​ជើង​ចូល​សាលា​បណ្ឌិត្យ​សភា​យោធា​អាមេរិក West Point ដែល​ឃ្លាត​ឆ្ងាយ​ពី​ភាព​កក់ក្ដៅ​របស់​ក្រុម​គ្រួសារ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ចង់​បោះបង់​ការ​សិក្សា​ចោល​កណ្ដាល​ទី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ​អ្វី​ដែល​ជំរុញ​ចិត្ដ​ឲ្យ​បន្ដ​ពុះពារ​រហូត​ទទួល​បាន​ជោគជ័យ​នោះ​ គឺ​ទង់ជាតិ​នៅ​លើ​ស្មា​នេះ​ឯង​។ ជាការពិតណាស់ សិទ្ធិការ្យ ជា​កូនស្រី​តែ​មួយ​គត់​ជាមួយ​ប្អូន​ប្រុស​ម្នាក់​ទៀត ក្នុង​គ្រួសារ​ដែល​ឪពុក​ជា​មន្ដ្រី​រាជការ និង​ម្ដាយ​ជា​អ្នក​ជំនួញ ព្រម​ទាំង​ស្ដ្រី​មេផ្ទះ បាន​ប្រាប់​ថា​៖ «​តាម​ចាំ​ ខ្ញុំ​ខល​​ប្រាប់​ម៉ាក់​ខ្ញុំ​ថា ខ្ញុំ​ឈប់​ហើយ​លើស​ពី ៦ ដង​អំឡុង​ពេល​សិក្សា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្ដ​ថា​៖ «​មែន​ហើយ ខ្ញុំ​មិន​បាន​បោះបង់​ទេ​។ ប៉ុន្ដែ​ខ្ញុំ​ពិត​ជា​គិត​ចង់​ឈប់​មែន​ពេល​ជួប​ការ​លំបាក​ខ្លាំង​ពេក​។ អ្វី​ដែល​បន្ដ​ជំរុញ​ចិត្ដ​ខ្ញុំ​ឆ្ពោះ​ទៅ​មុខ​គឺ​ថា ខ្ញុំ​បាន​ពាក់​រូបភាព​ទង់ជាតិ​ខ្មែរ​នៅ​លើ​ស្មា​ ដែល​មិន​ត្រឹម​តែ​តំណាង​ឲ្យ​ខ្លួន​ឯង ឬ​ត្រកូល មៀច ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាតិ​មាតុភូមិ​លើ​ឆាក​អន្ដរជាតិ​ផង​ដែរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹម​តែ​ស្ដ្រី​រូប​នេះ​ទេ ដែល​​​ត្អូញ​ត្អែរ​ សិស្ស​នាយ​ទាន​ទាំង​​ស្រី ទាំង​ប្រុស​ដទៃ​ទៀត​ក៏​មាន​បំណង​ចង់​បោះបង់​ចោល​កណ្ដាល​ទី​ផង​ដែរ​។ សិទ្ធិការ្យ បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​​អាច​បង់បោះ​ឲ្យ​ខ្លួន​ឯង​បរាជ័យ​តែ​ខ្ញុំ​មិន​អាច​ឲ្យ​ប្រទេស​ខ្ញុំ​បរាជ័យ​ឡើយ​។ ភាព​បរាជ័យ​របស់​ខ្ញុំ​ប្រាកដ​ជា​លើស​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​នៅ​តែ​ខំ​បន្ដ​ទៅ​មុខ​ជានិច្ច​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិទ្ធិការ្យ បន្ដ​ថា​៖ «​វាមាន​រយៈពេល​ជាង ១០ ​ឆ្នាំ ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ​សិក្សា​។ ដូច្នេះ​ព័ត៌មាន​នេះ​ទំនង​ជា​មាន​ការ​ប្រែប្រួល​ខ្លះ តែ​មូលដ្ឋាន​ស្នូល​នៅ​តែ​ដដែល​»។ បេក្ខជន​នឹង​បន្ដ​ធ្វើ​តេស្ដ​ជំនាញ​អាន សរសេរ និង​គណិតវិទ្យា​ តេស្ដ​ភាសា​ស្ដង់ដា និង​ទីបំផុត​វាយ​តម្លៃ​សមត្ថភាព​កាយ​សម្បទា​។ អ្នកស្រី​និយាយ​ថា ពេល​ឆ្លង​ផុត​​វគ្គ​ទាំង​នេះ​បេក្ខជន​សក្ដានុពល​នឹង​បន្ដ​វគ្គ​សម្ភាស​ច្រើន​ដំណាក់​កាល​រហូត​ទទួល​បាន​ការ​ជ្រើស​តាំង​ពី​រដ្ឋមន្ដ្រី​ការពារ​ជាតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ​សេចក្ដី​សម្រេច​​​ចុង​ក្រោយ​ គឺ​ជា​ការ​សម្រេច​ចិត្ដ​របស់​​សាលា​យោធា West Point ទោះ​បេក្ខជន​នោះ​ជា​ជនជាតិ​អាមេរិក​យ៉ាង​ណា​ក៏​ដោយ​។ ការ​លើក​ទឹក​ចិត្ដ​ដល់​យុវជន​ជំនាន់​ក្រោយ ​សិទ្ធិការ្យ បាន​ចែក​រំលែក​បទពិសោធ​ដល់​សិស្ស​ប្អូន​ដែល​មាន​បំណង​សម្រេច​គោលដៅ​ដោយ​ត្រូវ​មាន​​ការ​ព្យាយាម ការ​ប្ដេជ្ញា​ចិត្ដ និង​ការ​តស៊ូ​ជាជាង​ដុង​ពី​កំណើត និង​ឆ្លាតវៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្ថែម​ថា​៖ «ការ​បរាជ័យ ​គឺ​ជា​ការ​អភិវឌ្ឍ​ខ្លួន​តាម​ធម្មជាតិ​។ បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ និង​ខិត​ខំ​ពុះពារ​អស់​ពី​ចិត្ដ ​ដើម្បី​សម្រេច​គោលដៅ ហើយ​ខ្ញុំ​យល់​ថា ប្អូន​ៗ​នឹង​ទទួល​ជោគជ័យ​»។ អ្នកស្រី​លើក​ទឹក​ចិត្ដ​ឲ្យ​យុវជន​ចូល​បម្រើ​កងទ័ព​តាម​បំណង​​​ប្រាថ្នា ពី​ព្រោះ​វា​ជា​មុខវិទ្យា​​​ដ៏​ល្អ​សម្រាប់​យុវវ័យ​ និង​ជា​ទី​បំផុត​នៃ​ការ​ចេញ​ដំណើរ​ជីវិត​ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply