កុំដាច់ចិត្តអូសរំលងអី!!! អាសូរ លោកតា នូ សិប តារាចម្រៀងជើងចាស់ ធ្លាក់ខ្លួនឈឺ គ្មានលទ្ធភាពរកប្រាក់ ហើយគ្មានសូម្បីផ្ទះសំបែងផ្ទាល់ខ្លួនច្បាស់លាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំដាច់ចិត្តអូសរំលងអី!!! អាសូរ លោកតា នូ សិប តារាចម្រៀងជើងចាស់ ធ្លាក់ខ្លួនឈឺ គ្មានលទ្ធភាពរកប្រាក់ ហើយគ្មានសូម្បីផ្ទះសំបែងផ្ទាល់ខ្លួនច្បាស់លាស់ ។ លោកតា នូ សិប ដែលជាតារាចម្រៀងជើងចាស់ល្បីឈ្មោះតាំងពីជំនាន់ដើម រហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ ហើយលោកគ្មានសូម្បីជម្រកផ្ទាល់ខ្លួនច្បាស់ដោយពេលខ្លះត្រូវជួលផ្ទះគេស្នាក់នៅ និងដើរច្រៀងតាមអាហារដ្ឋាននានាដើម្បីរកប្រាក់ចិញ្ចឹមជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារខ្មែរណូត តារាចម្រៀងវ័យ៧៤ឆ្នាំរូបនេះបានអោយដឹងថា បច្ចុប្បន្នដោយសារតែ អាហារដ្ឋានដែលលោកធ្លាប់ច្រៀងគ្រាន់បានកំរៃនោះ ត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-19 គាត់ក៏មិនមានថវិកាក្នុងការបង់ថ្លៃផ្ទះឡើយ។ខណៈពេលនេះដែរតារាចម្រៀងវ័យចំណាស់រូបនេះ ត្រូវបានបងប្អូនជីដូនមួយ ហៅមកស្នាក់នៅជាមួយនាជាយក្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថាកាលពីពេលមិនទាន់មានជំងឺកូវីដ-19 លោកអាចច្រៀងបានមួយយប់ $12 ប៉ុន្តែមិនមែនអាចមានឱកាសច្រៀងរាល់យប់ឡើយ គឺច្រៀងតាមកម្មវិធីមង្គលការនិងជប់លៀងផ្សេងៗ តែដោយសារតែ កូវីដ-19 មង្គលការនិងកម្មវិធីជប់លៀងត្រូវបានផ្អាក ហើយលោកក៏មិនមានឱកាសឡើងច្រៀងយកកំរ៉ៃទៀតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយទាំងទឹកមុខស្រពាប់ស្រពន់ លោកបានបន្ថែមថាកាលពី 5ឆ្នាំមុនលោកតាបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នជើងរបស់គាត់មានបញ្ហាសរសៃ មិនអាចដើររឺឈរបានយូរឡើយ ណាមួយជំងឺលើសឈាមក៏ធ្វើទុក្ខទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា នូ សិប បានបន្តអោយដឹងថាលោកគ្មានផ្ទះសំបែងនឹងគេនោះទេ ដោយជាទូទៅជួលផ្ទះគេរស់នៅមួយបន្ទប់តំលៃ $50 ក្នុងមួយខែ ទើបតែពេលនេះប្អូនជីដូនមួយហៅមកនៅជាមួយ គ្រាន់មិនអស់លុយបង់ថ្លៃផ្ទះ ហើយលោកក៏គ្មានប្រពន្ធកូននោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់បទ “អនិច្ចារអ្នកស្រែ” បានបន្តដែរថាបច្ចុប្បន្នក៏មានការជួយពីសមាគមន៍សិល្បៈជារាងរាល់ខែផងដែរ ជាមួយនឹងថវិការ ៣០ម៉ឺនរៀល និងអង្ករ៣០គីឡូក្រាម ដើម្បីទ្រទ្រង់ជីវភាពខ្វះខាត៕

Leave a Reply