អីយ៉ារំភើបជំនួស!! ស្វាមីរបស់អ្នកនាង ខៀវ សានសាណា ទិញខុនដូថ្មីជូននាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើនិយាយដល់ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បើទោះបីនាង និងស្វាមីមានភាពមមាញឹកជាមួយការងាររៀងៗខ្លួន តែអ្នកទាំងពីរនៅតែផ្ដល់ពេលវេលាគ្រប់គ្រាន់ចំពោះគ្នាផងដែរ ជាពិសេស ផ្ដល់ភាពកក់ក្ដៅ និងនៅក្បែរមើលថែកូនៗបានយ៉ាងល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត ជីវិតប្ដីប្រពន្ធរបស់តារាស្រីរូបនេះក៏កាន់តែយល់ចិត្តគ្នា ហើយរឹងមាំជាងពេលមុនៗទ្វេដង ដោយមួយរយៈចុងក្រោយនេះ អ្នកនាង ខៀវ សានសាណា តែងតែបង្ហោះរូបគូជាមួយស្វាមី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញពីទំនាក់ទំនងយ៉ាងផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នាមិនឲ្យចាញ់ស្វាមីភរិយាថ្មោងថ្មីប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត យើងក៏សង្កេតឃើញស្វាមីតារាស្រីរូបនេះ តែងតែនាំភរិយាទៅដើរលេង និងញ៉ាំអាហារជុំគ្នាជាមួយគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមី បង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយ បន្ទាប់ពីស្វាមីទិញនៅខុនដូថ្មីដ៏ប្រណីតជូនទៅកាន់នាងសម្រាប់រស់នៅជុំគ្រួសារ។ មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ក៏បាននិយាយពាក្យអរគុណទៅកាន់ស្វាមី ដែលបានចំណាយនៅថវិកាជាច្រើន ទិញនៅខុនដូថ្មីបន្ថែមទៀតសម្រាប់នាងថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនពិតជារំភើបជំនួសនាង ដែលមានស្វាមីដែលយកចិត្តទុកដាក់យ៉ាងដូច្នោះ ក្រៅពីមើលថែថ្នាក់ថ្នមក្នុងនាមជាស្វាមីផងដែរ៕

Leave a Reply