អុយនោះកំពុងតែល្បីផង រថយន្តស៊េរីចាស់ ដែលបានកែច្នៃជារថយន្តស៊េរីថ្មីក្រសួងមិន«ឆៀក»ឱ្យនោះទេមូលហេតុកែច្នៃខុសច្បាប់ និង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាយមានជ័យ៖ រថយន្តស៊េរីចាស់ ដែលបានកែច្នៃជារថយន្តស៊េរីថ្មី ត្រូវបានក្រសួងសាធារណការ មិនអនុញ្ញាតធ្វើកាត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត«ឆៀក»ឱ្យនោះទេ ដោយហេតុផលថា រថយន្តកែច្នៃនោះ ខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ ឈួន សុផាន់ ដែលជាម្ចាស់រថយន្តកែច្នៃនោះ បានបញ្ជាក់ថា នៅពេលឡើង ឆៀក លោកបានប្រាប់ទៅមន្ត្រីជំនាញថា នោះ ជារថយន្តស៊េរីចាស់ ដែលត្រូវបានកូនប្រុសយកទៅធ្វើការកែច្នៃជារថយន្តស៊េរីថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះមន្ត្រី បានត្រួតពិនិត្យលើឯកសារ គឺ មានគ្រប់គ្រាន់ តែរថយន្តចាស់ កែច្នៃជារថយន្តស៊េរីថ្មី ហើយថតរូបបាញ់ទៅឱ្យក្រសួងជំនាញពិនិត្យ និងបានរង់ចាំរហូតទើបទទួលព័ត៌មានថា ក្រសួង មិនបានចេញលិខិតបញ្ជាក់ឆៀករថយន្តឱ្យទេ ដោយក្រសួងប្រាប់ថា រថយន្តកែច្នៃនោះ ខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា រថយន្តស៊េរីចាស់កែច្នៃ ជារថយន្តស៊េរីថ្មីទំនើបនៅខេត្តបន្ទាយមានជ័យនោះ ជារថយន្តដែលបានផលិតនៅឆ្នាំ១៩៩៣ និងទទួលបានការកោតសសើរពីសារធារណជន ដោយ​សារមានភាពច្នៃប្រឌិតដែលជាស្នាដៃកូនខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានកោតសសើរពីភាពច្នៃប្រឌិត ស្នាដៃកូនខ្មែរឈ្មោះ ឈួន សុផាន់ រស់នៅឃុំចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នោះផងដែរ៕ប្រភព clicknews

Leave a Reply