ប្រាប់ហើយថា កុំធ្វើឲ្យជប៉ុនខឹ ងគ្រោះ.ថ្នាក់ណាស់! ជប៉ុនប្រាប់អាមេរិក ពីផែនការដែលខ្លួន នឹងផលិតនាវាច ម្បាំងបំពាក់មីស៊ី ល និងប្រព័ន្ធរ៉ាដា មានតម្លៃថោក និងសមត្ថភាពខ្លាំងបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរជាតិ-តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចាត់ទុកការបង្កើតនាវាឯកទេស ដើម្បីប្រឆាំងនឹងមីស៊ីលផ្លោង ជាជម្រើសមួយ ដែលអាចទទួលយកបានបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាដែលត្រូវបានបំពាក់ ដោយប្រព័ន្ធរ៉ាដានិងកាំជ្រួចមីស៊ីល ដែលបានកំណត់ដំបូង សម្រាប់ Aegis Ashore ដែលមុខងាររបស់វា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបានកំណត់ចំពោះកាំជ្រួចមីស៊ីលផ្លោង នឹងមានតម្លៃថោក ជាងការបន្ថែមនាវាពិឃាត ដែលបំពាក់ដោយឧបករណ៍ Aegis ដែលអាចឆ្លើយតប ទៅនឹងការវាយប្រហារពីយន្ដហោះចម្បាំង និងនាវាមុជទឹកផងដែរ។ នេះបើតាមប្រភពបាននិយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផែនការនេះ បានលេចចេញ នៅពេលដែលនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយ នៅពាក់កណ្តាលខែកញ្ញា ដើម្បីពន្យល់ពីជំហររបស់រដ្ឋាភិបាល ទៅលើការការពារមីស៊ីល រួមទាំងលទ្ធភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជប៉ុនទទួលបានសមត្ថភាព វាយប្រហារប្រឆាំងនឹងមូលដ្ឋានមីស៊ីល នៅក្នុងប្រទេសដទៃទៀត ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូ ព្យាយាមពិនិត្យមើលឡើងវិញ របស់ខ្លួនគោលនយោបាយសន្តិសុខ៕

Leave a Reply