ចូលរួមសោកស្តាយម្តាយលោក ចា ឫទ្ធី ទទួលមរណភាពនៅមុននេះបន្តិច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការសោកស្តាយ និងចូលរួមរំលែកទុក្ខគ្រប់ៗគ្នាពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនដល់លោក ចា ឫទ្ធី ដែលបានបាត់បង់អ្នកមានគុណនៅមុននេះបន្តិច តែក្នុងនោះគេមិនទាន់ដឹងច្បាស់ថាម្តាយរបស់ តារាសម្តែងរូបនេះមានជំងឺអ្វីឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិចលោក ចា ឫទ្ធី បានបង្ហាញរូបភាពសោកសៅមួយសន្លឹក នៅក្នុងមន្ទីរពេទ្យរួមជាមួយនឹង សារដែលមានអត្ថន័យថា «ម៉ែជាទីស្រឡាញ់របស់កូន ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ »។ មហាជនជាច្រើន ជាពិសេសមិត្តភក្ដិក្នុងវិស័យសិល្បៈបាន ចូលរួមសោកស្តាយ និងលើកទឹកចិត្តដល់រូបលោកគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា លោក ចា ឫទ្ធី គឺជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងជំនាន់លោក ទេព រិនដារ៉ូ ហើយពេលនេះ លោកក៏នៅតែប្រឡូកអាជីពនេះដដែល ហើយក្រៅពីនេះលោកក៏ជាអ្នកផលិតកម្មវិធីល្បីឈ្មោះមួយរូបនៅក្នុងស្ថានីយទូរទស្សន៍ផងដែរ ៕

Leave a Reply