រដ្ឋបាលគយចិនសម្រេចអនុញ្ញាតក្រុមហ៊ុនកសិកម្មចំនួន ៥ទៀត នាំចេញផ្លែចេកពីកម្ពុជាទៅកាន់ប្រទេសចិន…

កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ

និង រោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤ នេះបើយោងតាមការបង្ហោះផ្សាយពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា។

យ៉ាងណាមិញរហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ហើយការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា

និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា៕

Leave a Reply