​ទាក់ភ្នែកណាស់ កញ្ញាឯកភពផែនដី ឆ្នាំ ២០១៩ រីចំណាន កល្យាន ក្នុងឈុតហែលទឹកក្រហមឆេះ

ទោះបីជាក្លាយទៅជាកញ្ញាឯកភពផែនដី ២០១៩ អស់រយៈពេលជាង ២ ឆ្នាំមកហើយនោះ មហាជនបានសង្កេតឃើញថាកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាន តែងតែបង្ហាញនូវវត្តមានរបស់ខ្លួនជាមួយនឹងការតុបតែងខ្លួនបែបសុភាពៗច្រើនជាងសិចស៊ី ។

ក្នុងនោះទោះបីជាកញ្ញាឯករូបនេះតុបតែងបែបសិចស៊ីយ៉ាងណាក៏ដោយក៏មើលហាក់រមទម្យគួរឲ្យគាប់ភ្នែកផងដែរ ។រីចំណាន កល្យាន ធ្លាប់គ្រងនូវឈុតសិចស៊ីមួយចំនួនក៏ពិតមែន ប៉ុន្តែនាងហាក់មិនសូវបានការលើកឡើងច្រើននោះទេ

យ៉ាងណាស្រាប់តែលើកនេះកញ្ញាឯករូបនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រប្លែកភ្នែកយ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបភាពនៅក្នុងឈុតហែលទឹកពណ៌ក្រហមឆេះ ។

ទោះបីជាឈុតហែលទឹកពណ៌ក្រហមនេះ មិនសូវជាបង្ហាញភាពស៊ិចស៊ីដូចនឹងតារាផ្សេងទៀតនោះក៏ពិតមែន ប៉ុន្តែការលេងទឹកមុខ និង សកម្មភាពក្នុងអាងទឹកជាមួយនឹងឈុតពណ៌ក្រហមនេះមើលទៅពិតជាទាក់ភ្នែកខ្លាំងណាស់ ៕

Leave a Reply