ឃើញចៅលំបាក សម្តេច កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនថវិកាទៅដល់ក្មេងស្រីរងគ្រោះដោយសារ ការឆូតមុខចំនួន…

កក្រក​ ៖​ ដោយក្តីអាណិតអាសូរ​ចំពោះកុមារី​អាយុ​ ៥ឆ្នាំ​ ដែលរង គ្រោះ ថ្នា ក់ធ្ងន់ធ្ង រដោ យ​ កាំ បិ ត ឆូ តផ្ទៃមុខ​ ក​ ច្រមុះ​ និងដៃ​នោះ​ នៅថ្ងៃព្រហស្បតិ៍​ ទី ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ពុំ​ ចន្ទីនី​

អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុក​ម្តាយ​ កុមារី​ ឡាស់​ម៉ាវី​ លីយ៉ា​ អាយុ​ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួ ស​នៅមន្ទីរពេទ្យកុមារជាតិ​ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ គ្រឿងបរិភោគ​ និងសម្ភារប្រេីប្រាស់មួយចំនួន​ ដេីម្បីជួយសម្រាលការលំបាក​ និងការព្យាបាល។

ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីអាណិតអាសូរយ៉ាងពន់ពេក​ចំពោះកុមារី​ដែលទទួលរងគ្រោះដោយស្ត្រីដៃ ដ ល់ម្នាក់យ ក កាំ បិ ត វះ មុ ខ​ដោយសារតែក្មេងៗ ឈ្លោះ គ្នា ហេីយជួបគ្រោះថ្នាក់បែបនេះ​ស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ​ ៨ខែផង។

លោកជំទាវ​ បានលេីកទឹកចិត្ត​ និងផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អដេីម្បីសុខភាពកូនក្នុងផ្ទៃ​ ហេីយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរដល់កុមារី​ លីយ៉ា​ ឆាប់បានជាសះស្បេីយឡេីងវិញ។

លោក​ ញ៉ង់​ វ៉ាន់នី​ និងលោកស្រី​ ហុង​ គឹមលាន​ ត្រូវជាឪពុកម្តាយរបស់កុមារីរ ងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ យកចិត្តទុកដាក់​ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ៕

. . . height="640" class="alignnone size-full wp-image-123695" srcset="https://www.cambodiawikinews.com/wp-content/uploads/2020/07/2-216.jpg 960w, https://www.cambodiawikinews.com/wp-content/uploads/2020/07/2-216-300x200.jpg 300w, https://www.cambodiawikinews.com/wp-content/uploads/2020/07/2-216-768x512.jpg 768w, https://www.cambodiawikinews.com/wp-content/uploads/2020/07/2-216-400x267.jpg 400w" sizes="(max-width: 960px) 100vw, 960px" />

Leave a Reply